Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្ដម ឡាយ វណ្ណៈ អភិបាលនៃគណះអភិបាលខេត្តតាកែវ អញ្ជើញចូលរួម ក្នុងពិធីសម្ភោធឲ្យប្រើប្រាស់នូវ ស្រះទឹកមួយកន្លែង ស្ថិតនៅក្នុងវត្តទេពនិមិត្ម (ហៅថាវត្តព្រែកគុយ)

តាកែវ៖ ឯកឧត្ដមឡាយ វណ្ណៈ អភិបាលនៃគណះអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់នូវស្រះទឹកមួយកន្លែងស្ថិតនៅក្នុងវត្តទេពនិមិត្ម(ហៅថាវត្តព្រែក គុយ)ដែលស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ កាល ពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ។

 

នៅក្នុងនោះដែរក៌មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្ដមគិន ណែត ជាប្រធានក្រុមប្រឹក្សាខេត្ត លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការយោធារខេត្ត និងលោក លោកស្រី ជាប្រធាន នឹងអនុប្រធានមន្ទីរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត និងលោកអភិបាលស្រុក អភិបាលរង លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ថជាច្រើនកុះករ។

 

នាឱកាសនោះដែរ ឯកឧត្តម ក៌បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្តីអំពីទុក្ខលំបាករបស់ប្រជាពលរដ្ថ ក៌ដូចជាការ អភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៌ដូច​ជា​គណបក្សប្រជាជនផងដែរ ។

 

ឯកឧត្តមក៌បានលើកឡើងទៀតថាយើងរស់បានមកដល់សព្វថ្ងៃនេះ មានសមិទ្ធិផលជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់គ្រប់ទីកន្លែង និងសុខសន្តិភាពជូនប្រជាពលរដ្ឋទាំងអស់នេះក៌បានមកដោយសារថ្ងៃ៧មករា ដែលគណបក្សប្រជាជន បានរំដោះមកដែរទើបយើងមានជីវិតរស់រៀនមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមក៌បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋថា សូមបងប្អូនកុំបំភ្លេចថ្ងៃរំដោះ៧មករា នឹងថ្ងៃ២ធ្នូ បើគ្មានថ្ងៃទាំងពីរនេះទេ ក៌យើងគ្មានថ្ងៃនេះដែរ។បន្ទាប់ពីបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ថរួចមក ឯកឧត្ដមក៌បានលើកឡើងអំពីផ្លូវលំនៅតាមភូមិថា។គាត់បានធ្វើដំណើរមកតាមផ្លូវមានកន្លែងខ្លះក៌ស្រួលហើយកន្លែងខ្លះក៌ពិបាក ទម្រាំ តែមកដល់ នៅក្នុងពេលនោះដែរ ឯកឧត្ដមក៌បានសន្យាជាមួយប្រជាពលរដ្ថថា ឯកឧត្ដមនឹងធ្វើការជួលជុលផ្លូវនៅតាមភូមិតាមឃុំជូនបងប្អូនប្រជាពលរដ្ថនៅក្នុងស្រុកកោះអណ្តែតនេះទាំងមូល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ថងាយស្រួលធ្វើដំណើរផងដែរ។ជាទីបញ្ចប់ឯកឧត្តមក៌បានជូនថវិការផ្ទាល់ខ្លួនចំនួន២លានរៀល ហើយនឹងមានការចូលរួមជាថវិការពីសំណាក់លោក លោកស្រី ដែលជាប្រធាន នឹងអនុប្រធានមន្ទីរ ទាំងអស់នៅក្នុងខេត្តបានជួយជាថវិការក្នុងមួយនាក់ដប់ម៉ឺនរៀលនឹងម្ភៃម៉ឺនរៀល សរុបទាំងអស់បានចំនួន២លានដប់នឹង៧២៥ដុល្លាជូនទៅលោកគ្រូចៅអធិការវត្តដើម្បីធ្វើការជួសជុលផ្លូវនៅក្បែរៗវត្តឲ្យបានស្រួលដើម្បីអោយប្រជាពលរដ្ថងាយស្រួលមកវត្តធ្វើបុណ្យធ្វើទាន។នៅក្នុងនោះផងដែរឯកឧត្តមក៌បានបំពាក់គ្រឿងឥស្សរយសជូនលោក លោកស្រីមួយចំនួនដែលបានរួមចំណែកជួយកសាងនៅសាលាឆន្ទនឹងស្រះទឹកនៅក្នុងវត្តនោះផងដែរ។ដោយ៖សុខន

  } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More