Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចេញពីក្លឹបទៅបុកបង្គោលដែកប្លោងបុករថយន្តបែកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ.នារីម្នាក់កាត់សក់ដូចប្រុសបើកម៉ូតូទើបតែចេញពីក្លិបបានជ្រុលចង្កូតទៅបុកបង្គោលដែកផ្លោងទៅបុករថយន្តដែល​ចតលើចិញ្ចើមផ្លូវបោកក្បាលបែកខួរស្លាប់ភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ត្រូវនិងថ្ងៃ​ទី​១៣​ខែធ្នូឆ្នាំ២១៦ស្ថិតនៅចំណុចឡុងឈានគីក្លឹបម៉ាស្សាក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះនង​ យ៉ាវ ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរយកភាសីុនៅផ្សារថ្មី ស្នាក់នៅម្តុំអង់តែនទួលគោក និងមានស្រុកកំណើតនៅភូមិទួលពង្រ​ ឃុំសោមស្រុកគីរីវង់ ខេត្តតាកែវ។
ប្រភពព័ត៍មានពីមិត្តភក្ត្រ័ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានចេញពីក្លិបមួយកន្លែងដោយបើកម៉ូតូ ១គ្រឿងម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CT-0755 តាមបណ្ដោយផ្លូវ៣១៥ ទិសដៅពីជើងទៅត្បូងក្នុងល្បឿន​ដូច​ហោះ​ខណៈមកចំណុចកើតហេតុខាងលើ​ បានជ្រុលទៅបុកបង្គោលដែកដែលបាំងរថយន្តពេញទំហឹង បណ្ដាលអោយជនរងគ្រោះ បោកក្បាលបែកស្លាប់ភ្លាមៗក្នុងថ្លុកឈាមគួរអោយអាណោចអធម៌ ខណ:ប្លោងទៅបុកទៅនឹងរថយន្តស៊ីអវី​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2E-0772 ដែលចតលើចិញ្ចើមផ្លូវមុខហាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។​ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញ្ញាតិយកទៅស្រុកកំណើតទុកធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធ

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More