Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កន្លែងលក់អគ្គីសនីមួយកន្លែង ត្រូវបានសមត្ថកិច្ចនគរបាល ចុះធ្វើការឆែកឆេរ ទៅតាមពាក្យបណ្ដឹងរបស់ក្រុងហ៊ុន (អូអឹមស៊ី) ខេត្តសៀមរាប

សៀមរាប៖កាលពីវេលាម៉ោង ០៩:៥០នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៦ កន្លែងលក់គ្រឿងអគ្គីសនីមួយកន្លែង ដែលមានយីហោ សេង មាំង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ផ្ទះលេខ០០៦១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកឧត្តមសេនីត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក សឿន សេន នាការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដោយមានការសម្របសម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះធ្វើការឆែកឆេរទីតាំងលក់គ្រឿងអគ្គីសនីខាងលើ នៅក្នុងក្រុងសៀមរាប ដោយយោងទៅតាមបណ្តឹងរបស់ក្រុមហ៊ុន (អូអឹមស៊ី) រហូតឈានដល់ធ្វើការនាំខ្លួនម្ចាស់ទីតាំង យកទៅសាកសួរនៅស្នងការនគរបាលខេត្ត បន្ទាប់ពីបានរកឃើញផលិតផលនាំចូលឆ្នាំងដាំបាយ អគ្គីសនីម៉ាក(SHARP) រំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន(អូអឹមស៊ី) ។

លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន(អូអឹមស៊ី) ផលិតផលម៉ាក(SHARP) ដែលបានប្តឹងទៅសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទើបកំលាំងនគរបាល បានចុះធ្វើការឆែកឆេរទីតាំងលក់គ្រឿងអគ្គីសនីមួយកន្លែង នៅក្នុងក្រុងសៀមរាបយីហោ សេង មាំង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតឈានដល់ធ្វើការនាំខ្លួនម្ចាស់ទីតាំងយកទៅសាកសួរនៅស្នងការនគរបាលខេត្ត បន្ទាប់ពីបានរកឃើញ ផលិតផល នាំចូល ឆ្នាំងដាំបាយ អគ្គីសនីម៉ាកSHARP រំលោភកម្មសិទ្ធិបញ្ញា ដែលជាសិទ្ធនាំចូលផ្តាច់របស់ក្រុមហ៊ុន(អូអឹមស៊ី)។
តំណាងក្រុមហ៊ុនផលិតផលអគ្គីសនី ម៉ាក(SHARP) ដែលបានទៅប្តឹងសមត្ថកិច្ចនគរបាលនោះមានឈ្មោះ តាំង ស៊ីថារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅក្នុងសាខាក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

លោកបានបន្តទៀតថា ក្នុងពេលដែលធ្វើការឆែកឆេរនោះគឺបានរកឃើញឆ្នាំងអគ្គីសនីម៉ាក SHARP ចំនួន ៣៣គ្រឿង ក្នុងនោះមាន៖
-ឆ្នាំងដាំបាយអគ្គីសនីម៉ាក SHARP KSH 222 ចំនួន ៣គ្រឿង
-ឆ្នាំងដាំបាយអគ្គីសនីម៉ាក SHARP KSH 211 ចំនួន ១០គ្រឿង
-ឆ្នាំងដាំបាយអគ្គីសនីម៉ាក SHARP KSH 218 ចំនួន ១៤គ្រឿង
-ឆ្នាំងដាំបាយអគ្គីសនីម៉ាក SHARP KSH 19 H KS23E ចំនួន ២គ្រឿង
-ឆ្នាំងដាំបាយអគ្គីសនីម៉ាក SHARP ESA KS 18 ST ចំនួន ០៤គ្រឿង។
វត្ថុតាងទាំងអស់នោះត្រូវបានសមត្ថកិច្ចនគរបាល យកទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More