Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

មន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប ទេីបនិកឃេីញបិទអាជីវកម្ម២កន្លែង ក្រោយកាយយកអាចម៍ដី ជិតដល់ក្បាលប្រែត នៅក្បែរភ្នំក្រោម

ខេត្តសៀមរាប៖អាជីវកម្ម កាយយកអាចម៍ដី ចំនួន២កន្លែង និងមានម្ចាស់២ ផ្សេងគ្នារ ត្រូវបាន មន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប បានបិទ មិនឲ្យ ដំណើរ នៅថ្ងៃ១៣ធ្នូ ព្រឹកមិញនេះ។
ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប លោកមាស ជូរ៉ានី បានឲ្យដឹងថា អាជីវកម្ម ដែលបានបិទ នៅព្រឹកមិញនោះ មិនមានច្បាប់ អនុញាត្ត នោះទេ ប៉ុន្តែកាលកន្លងទៅ ធ្លាប់មានច្បាប់ តែហួសសុពលភាពហើយ។

បើតាមលោកមាស ជូរ៉ានី បន្ថែមថា តាមច្បាប់ ទោះមានច្បាប់ក្ដី គឺតម្រូវឲ្យកាយ តែជម្រៅតែ៥ម៉ែត្រនោះទេ ប៉ុន្តែអាជីវកម្ម ខាងលើ បានកាយ មានជម្រៅរហូតដល់ ៨ម៉ែត្រឯនោះ។
សូមរម្លឹកថា អាជីវកម្ម កាយដីចំនួន ២កន្លែងខាងលើ ជារបស់ឈ្មួញ២នាក់ ម្នាក់ឈ្មោះយ៉ុងនិងឈ្មោះឆង ដែលមានទីតាំងនៅ ភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថា ឈ្មួញទាំង២នាក់ ខាងលើ បានធ្វើអាជីវកម្ម កាយដីនៅ ចំណុចខាងលើ រាប់ខែមកហើយ មិនដឹងថាមាន ច្បាប់ឬអត់នោះទេ មិនតែប៉ុណ្ណោះ ពួកគេ បានប្រើប្រាស់ រថយន្តរាប់សិបគ្រឿង សម្រាប់ ដឹកដីលក់ បំផ្លាញផ្លូវ នៅក្រុងសៀមរាប ជាច្រើនខ្សែរ ដោយមិនមាន ការទប់ស្កាត់ ពីរអាជ្ញាធរ នោះឡើយ។ ហើយករណី ដឹកដីបំផ្លាញផ្លូវនោះ ក៍ធ្លាប់មាន ពលរដ្ឋបិទ ផ្លូវតវ៉ាផងដែរ ដោយសារហុយ និងបំផ្លាញផ្លូវ។
តែទោះបីជា ការដឹកបំផ្លាញ ផ្លូវយ៉ាងនេះក្ដី ឈ្មួញទាំងនោះ មិនដែលចេញមុខ ធ្វើការ ជួសជុល ម្ដងណាឡើយ ធ្វើឲ្យពលរដ្ឋ មានការក្ដៅ ក្រហាយ រាល់ថ្ងៃ៕

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More