Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនមនុស្ស២នាក់ដកហូតថ្នាំញៀន៤កញ្ចប់ធំតូច

ខេត្តកំពត៖ ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសចែកចាយថ្នាំញៀនមួយកន្លែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យដើម្បីសាកសួរ ក្រោយពីកម្លាំង នគបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកំលាំងនគរបាលស្រុកទឹកឈូ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចនៅភូមិពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

 

មន្ត្រីនគរបាលប្រឆាំបបទល្មើសគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននោះមានឈ្មោះទី១លាត សំអាង ភេទប្រុស អាយុ៣០ឆ្នាំទី២ឈ្មោះ លី ផល ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងការឃាត់ខ្លួននោះផងដែរសមត្ថកិច្ចវបានដកហូតវត្ថុតាង មាន:ថ្នាំញៀនចំនួន០៤កញ្ចប់ (ធំ១កញ្ចប់ និងតូច៣កញ្ចប់) ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងកំពុងត្រូវបានសមត្ថកិច្ចជំនាញរៀបចំឯកសារកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More