Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

នគរបាលប៉ុស្តិ៏ច្បារអំពៅ២ឃាត់ខ្លួនបុរសម្នាក់តាមអំនាចដីកាពីបទបទទទួលផលចោកម្ម 

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានចុះធ្វើការឃាត់ខ្លួនបានជនជាប់ចោទម្នាក់ កាលពីព្រឹកវេលាម៉ោង​៨​និង​២០នាទី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិដើមចាន់  សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

 

ជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ៦៥៤ដ.ច.ន ចុះថ្ងៃទី២០ ខែកញ្ញាឆ្នាំ ២០១៦ របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។
ជនដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះចៅ គី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម  មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ដោយជាប់ចោទ ពីបទទទួលផលចោកម្ម  ប្រព្រឹត្តនៅចំណុចផ្ទះលក់ទូរស័ព្ទលេខ៧៧ ផ្លូវ៣៦៧ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

 

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More