Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កាកបាទក្រហមកម្ពុជា ប្រគល់អណ្តូងស្នប់ប្រភេទអាហ្រ្វីដេសចំនួន ១៩ ជូនប្រជាពលរដ្ឋ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៦ នេះ កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូងស្នប់ប្រភេទអាហ្រ្វីដេសចំនួន ១៩ ដែលមានតម្លៃជាទឹកប្រាក់សរុប ៣៦,១០០ ដុល្លារ ជូនប្រជាពលរដ្ឋ ចំនួន ២៦៤គ្រួសារ ស្មើនឹងមនុស្ស ៧៧៨នាក់ រស់នៅភូមិទាំង៧ នៃឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ឯកឧត្តមវេជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឲ្យដឹងថា អណ្តូងស្នប់ចំនួន ១៩​ នេះមានលេខរៀងពី ១៣៧ ដល់ ១៥៥ មានជម្រៅជាមធ្យម ៣៤ម៉ែត្រ កម្ពស់ទឹកជាមធ្យម ៣ម៉ែត្រ ធាទឹកជាមធ្យម ៦ម៉ែត្រគីប។ អណ្ដូងទឹកទាំង១៩ ជាការដោះស្រាយតម្រូវការទឹកនៅក្នុងឃុំស្រអែមទាំងមូល។

នៅក្នុងពិធីសម្ពោធអណ្ដូងនេះ ឯកឧត្តមវេជ្ជ. បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំង ២៦៤គ្រួសារ សូមចូលរួមថែរក្សាអណ្តូងនេះ ឱ្យបានគង់វង្សយូរអង្វែង។

បងប្អូនប្រជាពលរដ្ឋទាំង ២៦៤គ្រួសារ មានសេចក្ដីរំភើបរីករាយក្រៃលែង ព្រមទាំងបានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយផ្តល់អណ្តូងទឹកដល់ពួកគាត់ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងការទទួលទាន ឬបង្កបង្កើនផលនានា ដោយមិនពិបាកទៅយកទឹកនៅទីឆ្ងាយដូចមុនទៀតឡើយ៕

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More