Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អតីត​ប្រធាន​គណនេយ្យ​ក្រុម​ហ៊ុន​ពិភពថ្មីគ្រុប​និង​ប្តី​ ត្រូវ​តុលាការ​ផ្តន្ទា​ទោសដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​​ ករណី​កិបកេង​ប្រាក់​​ជិត​៤០​ម៉ឺន​​ដុល្លារ​អាមេរិក​

​ភ្នំពេញ​:​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ រស់​ ពិសិដ្ឋ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោសស្ត្រី​ម្នាក់​ជា​អតីតប្រធាន​គណនេយ្យ​ក្រុម​ហ៊ុន​ពិភពថ្មីគ្រុប​​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​តែ​ទោស​នេះ​អនុវត្ត​ត្រឹម​១ឆ្នាំ​ប៉ុណ្ណោះ​ ករណី​​កិបកេង​ប្រាក់​ជិត​៤០ម៉ឺន​ដុល្លារអាមេរិក​​ យក​លេង​​ល្បែង​ ។
ក្នុង​សាលក្រម​នេះ​ លោក​ចៅក្រម​ រស់​ ពិសិដ្ឋ​ ​ក៏បាន​​បង្គាប់​ឲ្យ​ជនជាប់ចោទ​ទាំង​ពីរ​នាក់​ សង​ប្រាក់​ក្រុមហ៊ុន​ចំនួន​៣៧៣,៤៨១.៧៥ដុល្លារ និង​សំណង​ជំងឺចិត្តចំនួន៤០លានរៀល​ ផងដែរ​ ។

​មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​ ឆបោក​ និង​ បទ​ រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​ ឬ​ បុគ្គល​ដទៃទៀត​ តាម​មាត្រា​ ៣៧៧​ ,​ ៣៩១និង​ មាត្រា​ ៣៩៣​ នៃក្រម​ព្រហ្មទណ្ឌ​ ។

ប្រភព៖ លោក ឆាយានាថ​

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More