Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពលរដ្ឋស្នើឲ្យស្នងការនគរបាលខេត្តតាកែវ បើកការស៊ើបអង្កេត ករណីមេប៉ុស្តិ៍ឃុំលាយបូរយកលុយ៥លានរៀល បិទសំណុំរឿងព្រហ្មទណ្ឌ

ខេត្តតាកែវ៖ ក្រុមប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ បានទទូចឲ្យស្នងការនគរបាលខេត្តតាកែវ បើកការស៊ើបអង្កេត ករណីមេប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ នៃស្រុកត្រាំកក់ ខេត្តកែវ ដែលបានសម្រេចដោយឯកច្ឆ័ន យកលុយ ៥លានរៀលពីជនបង្ក ហើយឈានទៅបិទសំណុំរឿងព្រហ្មទណ្ឌ។តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មានអំពើហិង្សាមួយបានកើតឡើង នៅចំណុចភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំងកក់ ខេត្តតាកែវ ដែលជនបង្កមានគ្នា២នាក់ ធ្វើការវាយជនរងគ្រោះដែលមានតែម្នាក់ឯង រហូតដល់បាក់ថ្គាម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី។ ប្រភពថា ខណៈដែលជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យលោក ស៊ីវ វីនដា មេប៉ុស្ដិ៍ឃុំលាយបូរ បានទៅសម្របសម្រួលសម្រេច យកលុយ ពីជនបង្ក៥លានរៀល ដោយថា យកទៅឲ្យជនរងគ្រោះ ដែលនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធជនរងគ្រោះ។

ទាក់ទងបញ្ហានេះលោក ស៊ីវ វីនដា បានថ្លែងទទួលស្គាល់ថា លោកពិតជាបាន បញ្ចប់រឿងក្នុងទឹកប្រាក់ ៥លានរៀល យកទៅឲ្យជនរងគ្រោះមែន ព្រោះមានការសំណូមពរពីភាគីជនដៃដល់។ យ៉ាងណាក៍ដោយលោកថា បើមានការជំទាស់ លោក នឹងទៅយកលុយ ៥លានរៀលនោះ ពីជនរងគ្រោះទៅឲ្យជនបង្កវិញ ដើម្បីកុំឲ្យមានរឿងដល់លោក។

លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ កាលពីព្រឹកមិញ មិនអាចស្នើសុំធ្វើការសម្ភាសន៍ជុំវិញករណីនេះបានទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ នៅខេត្តកំពត។ បើទោះជាដូច្នេះក្ដីលោក សួន ផុន ស្នងការរងទទួលបន្ទុកផែនយុត្តិធម៌កណ្ដាល បានឲ្យដឹងថា លោក នឹងបើកការស៊ើបអង្កេតតាមសំណូមពរប្រជាពលរដ្ឋ និងតម្រូវឲ្យមេប៉ុស្ដិ៍ខាងលើបញ្ជូនសំណុំរឿងមកលោក ដើម្បីចាតការបន្តទៅតុលាការ។ ដោយលោកបន្ថែមថា អ្វីដែលមេប៉ុស្ដិ៍ធ្វើ គឺជារឿងរំលោភច្បាប់៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More