Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអញ្ជើញគោរពវិញ្ញាណក្ខន្តភរិយា ចៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ នៅល្ងាចម៉ោង១៧:០០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាកា ររង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង សហការីអញ្ជើញសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះសព អ្នកស្រីអ៊ឹម ចាន់ថន ភរិយា លោក​ សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និង ចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុម គ្រួសារសពនិងបានចូលបុណ្យជាថវិកា១លានរៀល អង្ក៤បេទឹកសុទ្ធ៤កេស បាកាស២កេស។

សូមបញ្ជាក់ថា ដោយភរិយារបស់ លោកសេង សាញ់ បានទទួលមរណ:ភាពនាព្រលប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦​ ដោយរោគាពាធ ។ សពត្រូវបានតំកល់ ធ្វើបុណ្យ ទៅតាមប្រពៃណី រយៈពេល ៤ថ្ងៃនៅគេហដ្ឋានរបស់លោក​សេង​​​សាញ់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More