Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សម្តេចតេជោ ហ៊ុន សែន ប្រាប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ១៥ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសមាជិកសមាជិកា៨៩ នាក់ដែល មកពី ៨៥គ្រឹះស្ថានឧត្តមសិក្សា ចូលជួបសំណេះសំណាល និងពិភាក្សាការងារ។តាមការព្រមព្រៀង គឺសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងជួបជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងមួយឆ្នាំម្តងៗដើម្បីសំណេះសំណាលស្វែងយល់ពីសុខទុក្ខ និងពិភាក្សាការងារ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសក កម្មរបស់ខ្លួនយ៉ាងច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំសិក្សា​របស់សិស្ស និស្សិត និងពង្រឹងគុណភាពបង្រៀនគ្រប់កំរិត និង​និរន្តរភាពស្ថាប័ន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។ ដូចគ្នានេះដែរ ក្រៅពីសកម្មភាពមនុស្សធម៌ផ្សេងៗ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏បានអញ្ជើញវាគ្មិនសំខាន់ៗទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញតាមផ្នែកនិងជំនាញនីមួយៗ ក្នុងគោលបំណងស្វែងយល់បានច្បាស់លាស់ពីទិដ្ឋភាពដែលទាក់ ទងទៅនឹងស្ថានភាពវិស័យអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាទាំងអស់ បំពេញបេសកកម្មឲ្យបានហ្មត់ចត់ក្នុងការពង្រឹងគុណភាពលើវិស័យអប់រំ ក្នុងនោះគឺជួយបំផុសឲ្យយុវជនចូលរៀន ដើម្បីបង្កើនធនធានមនុស្ស ផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ក៏ដូចជាគុណធម៌ និងសីលធម៌។

លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានធ្វើការណែនាំ ឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នាជាប្រចាំដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ឋនានដែលអាចកើតមាន ដើម្បីជួយជម្រុញវិស័យអប់រំក្នុងការអភិវឌ្ឍធនធានមនុស្ស។ លទ្ឋផលដែលជាការសម្រេចរបស់កិច្ចប្រជុំរវាង សម្តេចតេជោ និងសមាគមនេះគឺចាត់ទុកស្មើនឹងការសម្រេចរបស់គណៈរដ្ឋមន្ត្រីផងដែរ។

ចំពោះសំណើសុំការសម្របសម្រួលរបស់សមាគមពីក្រសួងអប់រំ និងក្រសួងសុខាភិបាល គឺ សម្តេចតេជោ បានធ្វើការណែនាំឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល សហការគ្នារៀបចំច្រកចេញចូលតែមួយក្នុងការសម្រួលបែបបទរដ្ឋបាលទាំងឡាយអោយមាន​ភាពកាន់តែងាយស្រួល និងឆាប់រហ័ស ដើម្បីគាំទ្រនិងលើកទឹក​ចិត្ត​ដល់ការអភិវឌ្ឍធនធានមនុស្សតាមរយៈសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានេះ។

មុននឹងបញ្ចប់កិច្ចប្រជុំសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់សមាជិក សមាជិការ សមាគមទាំងអស់បានជួបតែសេចក្តីសុខ និងសំណាងល្អ ជាពិសេស នៅក្នុងដំណាច់ឆ្នាំចាស់ចូលឆ្នាំថ្មី២០១៧ដ៏ខ្លីខាងមុខនេះ៕

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More