Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពឆក់កាបូបជនជាតិចិនមិនបានសម្រេច

ភ្នំពេញៈជនសង្ស័យ២នាក់ទើបតែចេញមកពីកោះពេជ្រញ្ញាំអីវិញបែកគំនិតឆក់កាបូបជនជាតិចិនមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ក្នុងចំនោមបក្សពួក២នាក់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦តាមបណ្តោយផ្លូវ១៥៨កែងផ្លូវ៦៣នៅចំណុចក្រោយរបងសាលារៀនវត្តកោះ ស្ថិតនៅក្នុងភូមិ១០សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ រ៉េត មករា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរធ្វើការរោងចក្រស្បែកជើង ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ចំនែកអ្នកឆក់កាបូបវិញមានឈ្មោះ គ្រី តុលាភេទប្រុសអាយុប្រហែលជា២១ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញយុវជនឈាមរាវ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីសេ១១០ពណ៌ខ្មៅមិនចាំស្លាកលេខបានជិះមកដល់ចំណុចកើតហេតុផ្លូវ១៥៨កែងផ្លូវ៦៣បានធ្វើសកម្មភាពឆក់ជនជាតិបរទេសមានគ្នា២ទៅ៣នាក់កំពុងតែដែលបំរុងចូលក្នុងសណ្ឋាគារមិនបានសម្រេចដួលម៉ូតូខ្លួនឯងត្រូវអ្នកបើកម៉ូតូដែលជាអ្នកឆក់កាបូបបើករត់ចោលបន្សលទុកនៅជនសង្ស័យម្នាក់ដែលមានឈ្មោះរ៉េត មករា ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដូនពេញនឹងសមត្ថកិច្ចប៉ុស្តិ៍បឹងរាំងឃាត់ខ្លួនបានយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។

បើកតាមប្រភពពត៌ដ៏ដែលពីជនរងគ្រោះមានឈ្មោះរ៉េត មករាបានឆ្លើយសារភាពថាខ្លួនមានបក្សពួកទាំងអស់២នាក់រួមទាំងខ្លួនទើបតែចេញមកពីកោះពេជ្រហើយក៏បបួលគ្នាចេញឆក់ខណៈពេលមកដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនជាតិបរទេស២ទៅ៣នាក់កំពុងតែដើរកាន់កាបូបដៃក៏ពួកគេបានជិះម៉ូតូបកទៅបកមកមុខជនរងគ្រោះហើយក៏ធ្វើសកម្មភាពឆក់កាបូបតែម្តងទៅ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននឹងបញ្ចូន់ទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More