Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចខណ្ឌឬស្សីកែវ បង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពារសង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅមុខការាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

លោក តូច គីមសុង នាយប៉ុស្តិ៍នគរបាលឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងតាមដានជាថ្ងៃមកហើយ ទើបតែពេលនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចមុខការាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ហើយសមត្ថកិច្ចយើងបានឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងនាំមកប៉ុស្តិ៍នគរបាលទួលសង្កែ ធ្វើការសាកសួរ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខន វណ្ណី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ក្រោយពីសាកសួរជនសង្ស័យខាងលើរួចមក រូបគេបានសារភាពថា ខ្លួនពិតជាបានជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយក្នុងមួយកញ្ចប់រូបគេចំណាញបាន ១០០០០រៀល។

ជនសង្ស័យបានប្រាប់បន្តទៀតថា រូបគេបានប្រកបមុខរបរនេះ មានរយៈពេល ៥ឆ្នាំមកហើយ ដោយរូបគេយកថ្នាំញៀននេះនៅម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយរូបគេយកថ្នាំញៀនចំនួន ៥ហ៊ុន បែងចែកដាក់ក្នុងកញ្ចប់តូចៗ ដើម្បីយកទៅលក់ក្នុងតម្លៃ ១០០០០រៀលទៅ ២០០០០រៀលក្នុងមួយកញ្ចប់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖នាគខ្មៅ៣៧

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More