Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទឹកថ្លាចោរកាច់ម៉ូតូទៀតហេីយ! មកមើលមេរៀនផ្ទះមិត្តភ័ត្តិ ទុកម៉ូតូជាន់ក្រោមចុះមកវិញបាត់

ភ្នំពេញ:និស្សិតម្នាក់ចេញពីរៀនបានទៅលេងផ្ទះមិត្តភ័ត្ត្រនិងមើលមេរៀនជុំគ្នាដោយទុកម៉ូតូជាន់ក្រោមក្បែរកាំជណ្តើររួចឡើងទៅជាន់ទី០១ខណះចុះមកវិញបាត់ម៉ូតូបង្ករភ្ញាក់ផ្អើរត្រូវបានមិត្តភ័ត្ត្រនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។

ករណីនេះបង្ករភ្ញាក់ផ្អើរការពីម៉ោង១១និង០០នាទីថ្ងៃទី១៦ខែធ្នូ២០១៦នៅចំណុចម្តុំផ្ទះជួលផ្លូវបេតុងភូមិបុរី១០០ខ្នងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ស្ត្រីម្ចាស់ម៉ូតូឈ្មោះ ខឹម រដ្ឋា អាយុ២៣ឆ្នាំមុខរបរនិស្សិតឆ្នាំទី៤សកលវិទ្យាល័យភូមិន្ទភ្នំពេញស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ៧អា ផ្លូវ២០០៤ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិឈើកាច់ឃុំឈើកាច់ស្រុកបាភ្នំ
ខេត្តព្រៃវែង។

ប្រភពពីម្ចាស់ម៉ូតូបានប្រាប់ថានៅមុនកើតហេតុគាត់បានចេញពីសាលារៀនមកលេងផ្ទះមិត្តភ័ត្ត្រនៅចំណុចខាងលើដើម្បីមើលមេរៀននិងហូបបាយថ្ងៃត្រង់ដោយជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៌ទឹកប្រាក់លាយខ្មៅសេរី២០១៣ពាក់ស្លាកលេខ
ព្រៃវែង1F-1934ខណះទៅដល់គាត់បានចតម៉ូតូនៅក្បែកាំជណ្តើរជាន់ក្រោមហើយឡើងទៅជាន់ទី០១លុះចុះមកវិញបាត់ម៉ូតូតែម្តងបង្ករភ្ញាក់ផ្អើរត្រូវបានមិត្តភ័ត្ត្រនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។

ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ម៉ូតូបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹងនិងសូមអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តនទាទោសទៅតាមផ្លូវច្បាប់។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More