Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោក អូបាម៉ា នឹងចាត់វិធានការ ប្រឆាំងរុស្ស៊ី សម្រាប់ការជ្រៀតជ្រែក ការបោះឆ្នោតអាមេរិក

ក្រៅប្រទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងថា លោកនឹងចាត់វិធានការ ប្រឆាំងនឹងប្រទេសរុស្ស៊ី សម្រាប់ការជ្រៀតជ្រែក របស់ប្រទេសមួយនេះ នៅក្នុងដំណើរការបោះឆ្នោតអាមេរិក ដែលត្រូវបានគេជឿជាក់ថា បានជ្រៀតជ្រែកលើប្រព័ន្ធបច្ចេកទេស នៃការបោះឆ្នោតនៅអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ។

ការព្រមានចាត់វិធានការនេះធ្វើឡើង បន្ទាប់ពីមន្រ្តីអាមេរិក ចំនួន ៣រូប បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីម៉ៀរ ពូទីន បានបញ្ជា និងត្រួតពិនិត្យ ភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់លោក លើការវាយប្រហារ តាមប្រព័ន្ធអ៊ិនធឺណិត (hacking) លើការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក និងប៉ុនប៉ង ដើម្បីបង្ខូចលទ្ធិប្រជាធិបតេយ្យអាមេរិក ដើម្បីកិច្ចខិតខំប្រឹងប្រែង ជួយរកប្រជាប្រិយភាព សម្រាប់លោក ដូណាល់ ត្រាំ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានធ្វើការសន្និដ្ឋានថា ប្រទេសរុស្ស៊ី បានព្យាយាមបង្កើនឥទ្ធិពល លើការបោះឆ្នោត ដោយការវាយប្រហារ លួចទិន្ន័យប្រជាជន និងស្ថាប័នមួយចំនួន ក្នុងនោះ ក៏រួមទាំង សមាជិកគណបក្សប្រជាធិបតេយ្យ ប៉ុន្ដែបើទោះជាយ៉ាងណា រដ្ឋមន្រ្តីរុស្ស៊ីបាន ច្រានចោលការចោទប្រកាន់ថា បានជ្រៀតជ្រែក លើការបោះឆ្នោតអាមេរិក៕

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More