Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កូរ៉េខាងត្បូង ប្រកាសឲ្យមានការប្រុងយ័ត្ន ខណៈជំងឺផ្តាសាយបក្សី ឆ្លងរាលដាលកម្រិតខ្ពស់

ក្រៅប្រទេស៖ គេហទំព័រព័ត៌មាន របស់ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៦ថា ក្រសួងកសិកម្មកូរ៉េខាងត្បូង បានប្រកាស ឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលជំងឺផ្តាសាយបក្សី កំពុងឆ្លងរាលដាល ក្នុងកម្រិតខ្ពស់ យ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។

ក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទ បានឲ្យដឹងថា រដ្ឋាភិបាលបានបំបែកជាក្រុមមួយ ដោយបានសម្រេចលើការប្រកាស ឲ្យឃ្លាំមើលអំពីកម្រិត ក្រោយពី “ឲ្យមានការប្រុងប្រយ័ត្ន” ដែលក្លាយជា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ដោយធ្វើការងារ ឲ្យប្រយ័ត្នប្រយែងមែនទែន ទៅលើប្រព័ន្ធត្រួតពិនិត្យជំងឺ នៅក្នុងប្រទេស។
ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា អាជ្ញាធរ បានផ្តល់សិទ្ធិឲ្យធ្វើការបិទ ផ្អាកដំណើរការកសិដ្ឋានមួយចំនួន ឬកន្លែងចិញ្ចឹមបក្សី បើសិនជាចាំបាច់បំផុត។
Yonhap បានបន្ថែមឲ្យដឹងថា ការឆ្លងនៃជំងឺ ត្រូវបានរកឃើញ ដែលបង្កឡើងដោយភ្នាក់ងារជំងឺ ដែលស្ថិតក្នុងអំបូរនៃជំងឺផ្តាសាយ H5N6 ជាប្រភេទវីរុសថ្មីមួយ ដែលបានរកឃើញនៅក្នុង ប្រទេសនេះ ដែលជាមេរោគឆ្លងរាលដាល យ៉ាងឆាប់រហ័ស ដោយមិនធ្លាប់កើតមានឡើង ពីមុននោះទេ៕

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More