Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តបាឡែនបើកទៅបុកលុចស៊ីសបណ្តាលគៀបជាប់គ្នារងខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនពេកមកដល់ផ្លូវបំ បែកជាបួនជ្រុលទៅបុករថយន្តលុចស៊ីសRX330 បណ្ដាលគៀបជាប់គ្នារងការខូចខាតទាំងសងខាង។
ហេតតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០នាទី យប់ត្រូវនិងថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦ស្ថិតនៅចំណុចផ្លូវបំបែកជាបួនក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តបាឡែនពណ័ស្កពាក់ស្លាកលេខភ្នំពេញ 2AE-9043 បើកតាមបណ្ដោយផ្លូវ១៩៨៦ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុកែងនិងផ្លូវ៥៩៨ បានបត់ស្ដាំបានជ្រុលចង្កូតទៅបុករថយន្តលុចស៊ីសRX330 ពណ៌ពាក់ស្លាកលេខភ្នំពេញ.2AG1131 បើកដោយបុរសម្នាក់រួមដំណើរនិងនារីបីនាក់តាមបណ្ដោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្ដាលអោយរថយន្តទាំងគ្រឿងគៀបជាប់គ្នារងការខូចខាតទាំងសងខាងតែសំណាងល្អបង្កអោយនណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗបានអោយភាគីទាំងសងខាងធ្វើការសំរបសំរួលគ្នាព្រោះមិនបះពាល់ទ្រព្យសម្បត្តិរដ្ឋដោយភាគីទាំងពីរព្រមស្មើរគ្នាគ្មានអ្នកណាសងអ្នកណាឡើយ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More