Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

លោកប៉ាង លីដា៖ ប្រជាពលរដ្ឋខ្ញុំមានកម្លាំង នោះសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិ មានការរីកចំរើនយ៉ាងល្អ

ភ្នំពេញ៖ ការគោរពស្រលាញ់គ្នា គឺផ្តើមចេញពីការផ្តល់តំលៃអោយគ្នាទៅវិញទៅមក ប្រសិនយើងមិនផ្តល់តំលៃអោយគេ គេក៏មិនផ្តល់តំលៃអោយយើងដែរ។ ខ្ញុំជាអ្នកក្រ ទើបខ្ញុំដឹងពីទុក្ខលំបាកអ្នកក្រ។ នាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ លោកប៉ាង លីដា ដែលជាអភិបាលរងខណ្ឌ ទួលគោក ខណ:អញ្ជើញបងប្អូនកម្មករហូបបាយគុយទាវភេសជ្ជះជាមួយស្នាមញញឹមប្រកបដោយកាយវិការទន់ភ្លន់ និងស្និទ្ធស្នាលនោះ លោកបានថ្លែងអោយដឹងថា កម្មករគាត់ហូបឆ្អែត សប្បាយរីករាយ គាត់មានកម្លាំងសម្អាត មុខផ្ទះប្រជាពលរដ្ឋ ផ្លូវសាធារណះ អោយបានជាទីក្រុងស្អាតរបស់យើង។ នៅពេលដែលកម្មករ ប្រជាពល រដ្ឋរបស់យើង ចេះយោគយល់គ្នា អត់អោនអោយគ្នា ហើយចេះស្រឡាញ់គ្នា និងមានជំនឿទុកចិត្តលើគ្នាទៅ វិញទៅមក ពេលនោះសុភមង្គលក្នុងគ្រួសារនិងសង្គមជាតិ មានការរីកចំរើនយ៉ាងល្អ។

 

 

គួរបញ្ជាក់ថាអភិបាលរងខណ្ឌទួលគោកលោកប៉ាង លីដារូបនេះ តែងតែនៅស្និទ្ធស្នាលជាមួយបងប្អូនកម្មករ មិនថាកម្មករសំណង់និងអ្នកសំអាតតាមផ្សារ ឬទីក្រុងនោះទេដូចគ្មានអ្វីត្រូវអោយរូបគាត់ប្រកាន់ខ្លួនឡើយ សកម្មភាពមិនចេះប្រកាន់ខ្លួនបែបនេះហើយ ទើបមានការគោរពស្រលាញ់ពីបងប្អូនប្រជាពលរដ្ឋ ខុសពីបុគ្គលមួយចំនួនមិនខ្វល់ មិនខ្វាយពីសម្រែកប្រជាពលរដ្ឋអោយជួយ។

1 of 4,897

ចំនួនអ្នកទស្សនា
  • 0
  • 4,601
  • 1,546
  • 8,772,386

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More