Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ខេត្តប៉ៃលិន ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងការធ្វើចំណាកស្រុកដោយសុវត្ថិភាព

ខេត្តប៉ៃលិន៖ នៅក្នុងវគ្គផ្សព្វផ្សាយស្តីអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងការទប់ស្កាត់ការជួញ​ដូរ​មនុស្ស នៅខេត្កប៉ៃលិន ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ចកិច្ច សហការជាមួយអង្គការ Friend International នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ទុយ ចន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស នៃ​ក្រសួង​សង្គម​កិច្ច​អតីតយុទ្ធជននិងយុវនីតិសម្បទា​បានមាន​ប្រសាសន៍​​​ជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក​ដាក់ធ្វើការផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងជាប្រចាំ ដើម្បីធ្វើឱ្យពួក​គាត់​បានយល់ដឹង និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ មុននឹងធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។

 

ឯកឧត្តម បានបន្តថា៖ បច្ចុប្បន្នបញ្ហាចំណាកស្រុកដោយសុវត្ថិភាពគឺជាកត្តាមួយចាំបាច់ដែលយើងត្រូវយក​ចិត្ត​ទុក​ដាក់​ចំពោះបងប្អូនប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសដែលមានព្រំដែនជាប់​នឹងប្រទេស​យើង​ជាដើម ហើយម៉្យាងវិញទៀត នៅពេលដែលពលរដ្ឋធ្វើចំណាកស្រុកច្រើនក៍ជាបញ្ហាធ្វើឱ្យខ្វះ​ធនធានពលកម្មក្នុងស្រុកមួយផងដែរ។

 

 

ឯកឧត្តមក៍បានសំនូមពរអាជ្ញាធរគួរយកចិត្តទុកដាក់រឿងនេះឱ្យបាន​ខ្ពស់ ដោយកន្លងមកបញ្ហាចំណាកស្រុកក៍មានការជួញដូរមនុស្ស ជាពិសេសកុមារ ដែលបញ្ហានេះបង្កឡើងមកពីការធ្វើ​ចំណាកស្រុកគ្មានសុវត្ថិភាពនេះដែរ។

 
​បើតាមរបាយការណ៍របស់លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយសារ​តែភូមិសាស្ត្រខេត្តប៉ៃលិន គឺជាប់នឹងព្រំដែនប្រទេសថៃ ដែលបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការ​ធ្វើចំណាកស្រុក ទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយដោយសារឆ្នាំនេះ អាកាសធាតុ​មិនអំណោយផល ប្រជាកសិករធ្វើស្រែចំការមិនសូវបានផល និងតម្លៃកសិកផល ថោក គ្មានទីផ្សារ ពួកគាត់ក៍បាន​នាំ​គ្នា​សម្រុក​ចំណាក​ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ក្នុងនោះបើតាមទិន្នន័យដែលទទួលបាន នៅឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃ ជាង ៥០០០នាក់ ភាគច្រើន​គឺការធ្វើចំណាកស្រុកមិនស្របច្បាប់។ដោយ៖ញ៉ឹប បូរី

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More