Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចស្រុកមណ្ឌលសីមា ឃាត់ខ្លួខជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន

កោះកុង៖ យុវជនចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចស្រុកមណ្ឌលសីមា ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពាក់ព័ន្ធនឹងករណីប្រើប្រើប្រាស់ គ្រឿងញៀន ។  លោក ណាក់ នី អធិការរងស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យ ទី១. ឈ្មោះ ដា បឿន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងទី២. ឈ្មោះ គង់ រី ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ហើយពួកគេទាំង២នាក់ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។

លោកអធិការរង បានបន្តថា ក្រោយពីទទួលបានព័ត៌មាន ពីសំណាក់ប្រជាពលរដ្ឋភ្លាម កម្លាំងសមត្ថកិច្ច បានចុះធ្វើការឡោមព័ទ្ធ ប្របួចបានជនសង្ស័យចំនួន២នាក់ ដែលកំពុងប្រើប្រាស់ និងរឹបអូសបានឧបករណ៍ជក់មួយចំនួន ។ ចំពោះជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការ ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់បន្ត ៕ដោយនាគ ស

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More