Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឃាតករសម្លាប់ប្រពន្ធ និងកូនអាយុ២ឆ្នាំ សមត្ថកិច្ចឃាត់ខ្លួនបានហេីយ!

ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន ឃាតកចិត្តកំណាចសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំ នៅផ្លូវទៅអូរឈើទាល នាវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយកម្លាំងជំនាញបានរំដោះបានកូនប្រុសម្នាក់ទៀត ដែលជនសង្ស័យយកទៅជាមួយ និងដកហូតបានរថយន្ដម៉ាក Corola មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2T-1565។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរ​បាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ក្រោយពេលមានអំពើឃាតកម្ម និងមានសេចក្ដីរាយការណ៍ពីស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ហើយពេលនោះកម្លាំងអន្ដរាគមន៍របស់លោក បានបើករថយន្ដដេញគៀរជនជាឃាតក ទើបឃាត់ខ្លួនបាន។

លោកស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញរបស់លោក កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅនគរបាលខេត្តកំពតវិញ ហើយក្រោយសួរនាំជនសង្ស័យនេះ មិនមានជាមនុស្សសរសៃប្រសាទដូចការសិន្នដ្ឋានដំបូងឡើយ។

គួររំលឹកដែរថា ហេតុការណ៍នេះបានបង្ករឡើងនៅព្រឹកថ្ងៃទី១៩ខែ១២ឆ្នាំ២០១៦ នៅភូមិទ្វីខាងជើងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជនបង្ករមានឈ្មោះ អ៊ុំ រស្មី ហៅហ្សូ អាយុ ៣៥ ឆ្នាំ រស់នៅភូមិទ្ធីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធឈ្មោះ ម៉ក់ សារាយ អាយុ ២៤ឆ្នាំនិងកូនប្រុសឈ្មោះន រដ្ជ ពិសិដ្ជ អាយុ២ឆ្នាំ ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More