Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឈើម្រេញ១០ដុំត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាប តែម្ចាស់និងតៃកុងបាត់

កំពង់ស្ពឺ÷ កាលវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំលាំងកងរាជអាវុធហត្ថខេត្ត នឹងកំលាំង កងរាជអាវុធហត្ថស្រុកឱរ៉ាល់ដោយបានអនុញ្ញាតិពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺបានចុៈបង្ក្រាបរថយន្តដឹក ឈើ០១ គ្រឿង ម៉ាក ទីតាន់ ទម្ងន់មួយតោនកន្លះ ពណ៏ស លាយទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ3B,4020 ចំនែកអ្នកបើកបរនឹង ម្ចាស់ឈើ បានគេចខ្លួនបាត់ក្នុងនោះកំលាំងរបស់យើងបានដកហូតវត្ថុតាងរួមមាន៖ រថយន្ត០១ គ្រឿងដែលមានផ្ទុកឈើម្រេញចំនួន១០ដុំ ស្មើនិង ៤គីប ៧ផ្លាន វាស់វែងជាក់ស្តែង ។

បច្ចុប្បន្ន កំលាំងកងរាជអាវុធហត្ថ បានប្រគល់ វត្ថុតាទាំងអស់ទៅដែនជំរក សត្វព្រៃភ្នំឱរ៉ាល់ដើម្បីបន្តនីតិវិធីបន្ត ។
បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺបន្តការស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីផ្តន្ទាទោសទៅតាមច្បាប់ ។

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More