Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចស្រុកទឹកឈូ រកឃើញ​ដំណាំ​កញ្ឆា​និង​កាប់ដុតបំផ្លាញ​ចោលចំនួន ៥១ដើម

កំពត: នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូចំនួន ១៥នាក់ សហការជាមួយកម្លាំងបរិស្ថានចំនួន ០៧នាក់ និងលោកមេឃុំស្ទឹងកែវ បានចុះបំផ្លាញការដាំដុះដំណាំកញ្ឆា (ម្តុំអណ្តូងស្លា) ស្ថិតក្នុងភូមិដូង ឃុំស្ទឹងកែង ស្រុកទឹកឈូ ។ 

លោកអធិការនគរបាលស្រុកទឹកឈូ បានឲ្យដឹងទៀតថា ដើមកញ្ឆាសរុប មានចំនួន៥១ដើម ស្មើនឹង ៥១ គុម្ព ក្រោយពីបានរកឃើញ ខាងគណៈកម្មការ បានសម្រេចដុតចោល នៅកន្លែងកើតហេតុតែម្តង ។

ទាក់ទិនទៅនិងដំណាំកញ្ឆា លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត​កំពត បានមាន ប្រសាសន៍ឲ្យដឹងដែរថា កញ្ឆាជាគ្រឿងញៀន មួយប្រភេទ ដែលច្បាប់បានហាមឃាត់ ទាំងការដាំ និងការប្រើប្រាស់ ។ ហើយអ្នកប្រព្រឹត្តល្មើស ត្រូវមានទោសដូចគ្រឿងញៀនដទៃទៀតដែរ។

 

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More