Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

 អ្នកខ្សោយក្រលៀន និងជំងឺក្រលៀនរ៉ាំរ៉ៃ សូមសាកល្បង……..!

ស្លឹកញ អាចជួយព្យាបាលស័ក្តសិទ្ធមិនអស់ប្រាក់ឡើយជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!– អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
ជំងឺខ្សោយក្រលៀន (តម្រងនោម) វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។

* វិធីជួយព្យាបាលគឺ៖
– ស្លឹកញ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ
– យកវាទៅហាលនឹងខ្យល់ឲ្យស្ងួតបន្តិច ព្រោះវាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះមានប្រសិទ្ធិភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គីសនី ពីព្រោះកំដៅខ្លាំងពេកវាធ្វើឲ្យបាត់បង់មេថ្នាំ និងប្រសិទ្ធិភាពរបស់វា។
– ដាក់ដាំទឹក១លីត្រឲ្យពុះ រួចដាក់ស្លឹកញចូល និងបន្ថយភ្លើង រួចរំងាស់រយៈពេល១០ឬ១៥នាទី។
– ទុកវាឲ្យត្រជាក់សិនចាំផឹក តែនេះមានប្រសិទ្ធិភាពត្រឹមរយៈពេល៧-៨ម៉ោង ហើយអាចក្លាសេបានសម្រាប់ផឹកបានតែមួយថ្ងៃទេ។
– ត្រូវផឹកទឹកនេះ ៣ដងក្នុងមួយថ្ងៃ ម្តង១កែវមុនពេលបាយ រយៈពេល៣ខែ មិនត្រូវខកខាននោះទេ តែនេះងាយស្រូបយកនៅពេលក្រពះទទេ។
– ក្រោយផឹកបាន៣០ថ្ងៃត្រូវទៅឲ្យគ្រូពេទ្យពិនិត្យថាតើជំងឺ
បានធូរស្រាល ឬអត់ ហើយប្រសិនបើរោគសញ្ញានៅមានត្រូវនៅបន្តផឹកដដែលរហូតបាន៣ខែ ត្រូវទៅពិនិត្យម្តងទៀត និងត្រូវបន្តផឹកដើម្បីឲ្យប្រាកដថាគ្មានរោគសញ្ញាណាមួយនៅសល់។
ឯកសារយោង៖ bongrean.com
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More