Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចោរគាស់​បន្ទប់​ដ៏សកម្មម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ព្រលះម្នាក់​១ដៃ១ជើង ទើប​ប្រគល់​ជូន​សមត្ថកិច្ច​

ភ្នំពេញ៖ មុខសញ្ញាគាស់ផ្ទះដ៏សកម្មម្នាក់ ខណៈកំពុងធ្វើសកម្មភាពគាស់បន្ទប់ជួល ត្រូវម្ចាស់បន្ទប់មកទាន់ ស្រែកហៅប្រជាពលរដ្ឋ រួមគ្នាព្រលះម្នាក់១ដៃ១ជើងយ៉ាងដំណំ ទើបប្រគល់ជូនកម្លាំងសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សោ សាវីត អាយុ១៨ឆ្នាំ ស្នាក់ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ដោយដកហូតម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-4020។

ចំណែកម្ចាស់បន្ទប់ ឈ្មោះ សំ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅភូមិតាសេក សង្កាត់កំបូល  មានស្រុកកំណើតនៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះកំពុងរវល់ទៅផ្សារទិញម្ហូប ហើយពេលត្រឡប់មកវិញ ស្រាប់តែឃើញបន្ទប់ចំហរទ្វារ ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងបន្ទប់ ប្រមូលឥវ៉ាច្រកថង់ ក៏ត្រូវម្ចាស់បន្ទប់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋ ជួយដេញចាប់វាយទ្រោមខ្លួន ទើបប្រគល់ឲ្យនគរបានប៉ុស្តិ៍កំបូល ចាត់ការតាមផ្លូវច្បាប់៕រ៉ូហ្សាន់

1 of 4,895

ចំនួនអ្នកទស្សនា
  • 7
  • 958
  • 1,546
  • 8,768,743

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More