Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ជាងដែក២នាក់ ជិះម៉ូតូផុតសេរី ស្លាកលេខ ន.ប ត្រូវប៉ូលីសឃ្មួញឃាត់ខ្លួនមកអប់រំ

ភ្នំពេញ៖ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋប្តឹងសមត្ថកិច្ចអោយចាប់និងនាំខ្លួនយកមកធ្វើការសាកសួរក្រិយពីឃើញជិះម៉ូតូចាស់មួយគ្រឿងបំពាក់ស្លាកលេខនគរបាលក្លែងក្លាយ។បុរសខាងលើត្រូវបានឃាត់យកមសាកសួរកាលពីម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦នៅចំណុចផ្លូវបេតុងភូមិសំរោងសង្កាត់ឃ្មួញខណ្ឌសែនសុខ។បុរសទី១ឈ្មោះទី សុវិត្តិ អាយុ៣៩ ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញខណ្ឌសែនសុខមានស្រុកកំណើតភូមិអូររំដួលឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ទី២ឈ្មោះមឿន សាម៉ន អាយុ១៩ឆ្នាំមុខរបរជាងដែកស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនបុរសខាងលើខណះមានប្រជាពលរដ្ឋរាយការណ៍មកថាមានបុរស២នាក់ជិះម៉ូតូសេរីចាស់ពណ៌ក្រហមពាក់ស្លាកលេខនគរបាលមិនប្រក្រតីដោយជិះក្រឡឹងទៅវិញទៅមកក្នុងមូលដ្ឋានរបស់គ្នាដោយមើលទៅមានលក្ខណះសង្ស័យក៍ប្តឹងសមត្ថកិច្ចអោយចុះទៅត្រួតពិនិត្យនិងឃាត់យកមកធ្វើការសាកសួរ។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយពីឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីសាកសួរបុរសទាំង២នាក់បានប្រាប់ថាព្រឹកមិញមុនឃាត់ខ្លួនគេទាំង២នាក់បានចេញពីសិប្បកម្មធ្វើដែកយីហោរ ឡាវ វណ្ណា ជាកន្លែងស្នាក់នៅគោលបំណងទៅធ្វើដំបូលនិងយ៉ាបផ្ទះអោយគេនៅម្តុំចំការដូងដោយជិះកាត់ចំណុចខាងលើដើម្បីមកហូបបបរសិនខណះហូបហើយរាបជិះចេញក៍សមត្ថកិច្ចទៅដល់ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្តង។

តាមការបញ្ជាក់របស់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានឱ្យដឹងថាស្លាកលេខដែកបុរសខាងលើចាប់ជាប់ម៉ូតូចាស់នេះគឺក្លែងក្លាយ(ស័ង្កសី)ប៉ុណ្ណោះករណីខាងលើនេះសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំនិងអោយដោះចេញហើយហៅរកអ្នកមកធានាអោយត្រឡប់ទៅផ្ទះវិញ។

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More