ISIS បានអះអាង ថាខ្លួនជាអ្នកវាយប្រហារនៅក្លឹបរាត្រីមួយ នៅទីក្រុងOrlando បណ្តាលអោយមនុស្ស៥០ នាក់ស្លាប់ និងរបួសធ្ងន់៥៣នាក់
រដ្ឋអ៊ីស្លាម បានអះអាងថាខ្លួនទទួលខុសត្រូវចំពោះ ការវាយប្រហារបាញ់ប្រហារមួយនៅក្លិបរាត្រី ក្នុងទីក្រុង Orlando ដែលមានទៅដោយអ្នកស្រឡាញ់ភេទដូចគ្នា បណ្តាលអោយស្លាប់មនុស្ស 50នាក់ និងរងរបួស 53នាក់។
ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងវែង និង កាំភ្លើងខ្លីមួយដើម បានបាញ់សំដៅទៅលើអ្នកស្រលាញ់ភេទដូចគ្នា
ខណៈដែលមានមនុស្សជាច្រើនកុះករមកកំសាន្តនៅក្លិបរាត្រីនៅ កាលពីថ្ងៃអាទិត្យទី១២ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៦នេះ។
តាមការអោយដឹងពីមន្ត្រីប៉ូសីស SWAT ថាក្នុងប្រតិបត្តការណ៍នោះក៍មាន ការប៉ាញ់តដៃគ្នាទៅវិញទៅមក
បណ្តាលអោយមានអ្នកសម្លាប់រាប់សិបនាក់ គាត់បន្តថានេះជាវាជា ការបាញ់ ប្រហារយ៉ាសាហាវបំផុតក្នុង ប្រវត្តិសាស្ត្រអាមេរិក។
ប្រភពពីមន្ត្រីនគរបាលជំនាញថា មនុស្ស53នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយបើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ទីក្រុង Orlando ថាចំនួនអ្នកស្លាប់កើនឡើងដោយសារ ស្ថាន ភាពអ្នករបួសមានសភាពធ្ងន់ធ្ងរពេក។ ប្រែសម្រួលជាភាសាខ្មែរដោយ៖ លោក តូ សុផល