Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រវល់តែចោលភ្នែកមើលក្មេងទំនើងដេញវាយគ្នា រថយន្តលាយសុីម៉ង់ត៍របស់ក្រុមហ៊ុនដំរី ជ្រុលទៅបុក រថយន្តកូរ៉ូឡាកំពិតទ្វារមួយចំហៀង

អ្នកបើករថយន្តសងខាងរវល់តែចោលភ្នែកមើលក្មេងទំនើងដេញវាយគ្នាមិនចាប់អារម្មណ៍ក៍ប៉ះគ្នាតែសំណាងល្អមិនមានអ្នករងគ្រោះគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ធ្នូ២០១៦នៅផ្លូវហាណូយភូមិក្រុងថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។អ្នកបើករថយន្តទាំងសងខាងមិនត្រូវបានស្គាល់ឈ្មោះ។

ប្រភពបានប្រាប់ថាមុនកើតហេតុមានក្មេងទំនើងមួយក្រុមដេញវាយគ្នាបង្ករអនាធិបត្តេយ្យតានដងផ្លូវពេលនោះសង្ស័យអ្នកបើករថយន្តសងឋាងជាប់សំឡឹងមើលក្មេងៗដេញវាយគ្នាស្រាប់ឃើញរថយន្តលាយសីុម៉ង់រ៍របស់ក្រុមហ៑ុនដំរីពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1293ដែលកំពុងតែបើកមកពីជើងទៅត្បូងស្រាប់ឃើញមកបុកចំពាក់កណ្តាលរថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AJ-1936ដែលបើកស្របគ្នាបណ្តាលអោយរថយន្តធុនតូចខូចទ្វាជំហៀងខាងឆ្វេងទាំងមុខក្រោយប៉ុន្តែមិនមានអ្នករងរបួសឡើយ។

ករណីនេះក្រោយប៉ះគ្នាឃើញនគរបាលចរាចរណ៍សែនសុខចុះមកវាស់វែងនិងសម្រួលដល់ចរាចរណ៍ហើយបានយករថយន្តទាំង២គ្រឿងមកអែបខាងហើយអោយភាគីសងខាងធ្វើការចរចារគ្នាមួយជំហានសិន។

នគរបាលខណ្ឌបានប្រាប់ថាក្នុងករពីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក្រោយពីភាគីសងខាងធ្វើការចរចារគ្នាមួយសន្ទុះធំឃើញឯកភាពគ្នាថារថយន្តលាយសុីម៉ង់ត៍របស់ក្រុមហ៊ុនដំរីបានជួយចេញថ្លៃជួសជុលចំនួន៥០ភារយម្នាក់បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More