Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ខណ្ឌពោធិ៍សែនជ័យបើកវេទិការសាធារណៈ ផ្សព្វផ្សាយ សារាចរលេខ១១ សរ របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ខណ្ឌពោធិ៍សែនជ័យ បានបើកវេទិកាសាធារណះស្តីពី ភូមិ សង្កាត់ មានសុវត្ថិភាព និង ការផ្សព្វផ្សាយ សារាចរលេខ១១ សរ របស់រាជរដ្ឋាភិបាលស្តីពី ការលុប ចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលមានទីតាំងនៅខាងជើងផ្សារជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃុន ហាំង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌពោធិ៍ សែនជ័យ និង លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពី អភិបាលរងខណ្ឌ លោក ចៅសង្កាត់ និងមានការចូលរួមពីសំណាក់មន្ត្រីរាជការ នគរបាល កម្លាំងអាវុធ ហត្ថ និងសមាជិកសមាជិកាជាច្រើនរូបទៀតផងដែរ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចោមចៅ ជាពិសេសបងប្អូនអាជីវករនៅផ្សារជម្ពូវ័ន្ត បានឡើងលើឡើងក្នុងវេទិការ អំពីបញ្ហាមួយចំនួនធំដែលពួកគាត់កំពុងជួបប្រទះសព្វថ្ងៃរួមមាន៖ បញ្ហាសណ្តាប់ធ្នាប់ក្នុងផ្សារ ការលក់ដូរ និងធ្វើការអាជីកម្មមានការធ្លាក់ចុះ ការរំលោភយកចំណីផ្លូវធ្វើអាជីកម្ម បញ្ហាសំរាមដែល ក្រុមហ៊ុនស៊ិនទ្រីប្រមូលយឺតយ៉ាវ សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការរៀបចំប្រព័ន្ធលូ និងការពង្រីក ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់បងប្អូននេះដែរ លោក ហែម ដារិទ្ធិ ក៏បានធ្វើការបកស្រាយ និងលើកឡើងអំពីដំណោះស្រាយមួយចំនួនជូនពួកគាត់។

លោកអភិបាលខណ្ឌបន្តទៀតថា សម្រាប់បញ្ហាផ្លូវថ្នល់ដែលមានទំហំតូចចង្អៀត ការរៀបចំប្រព័ន្ធលូ បញ្ហាការរំលោភយកចំណីផ្លូវធ្វើអាជីកម្ម ការរៀបចំសណ្តាប់ធ្នាប់ និង ការស្នើរសុំរបស់បងប្អូនប្រជាពល រដ្ឋទាំងអស់គឺត្រូវដោះស្រាយជាជំហានៗ តែទោះជាយ៉ាងណា លោក ហែម ដារិទ្ធិ បានទទួលយកនូវបញ្ហាប្រឈមរបស់បងប្អូនដែលបានលើករួមទាំងការស្នើរសុំមួយចំនួន ហើយលោកផ្តេជ្ញា ថានឹងដោះ ស្រាយជូនប្រជា ពលរដ្ឋនាពេលឆាប់ៗ ខាងមុខជាមិនខាន៕ លោក ហែម ដារិទ្ធិ សុំការយោគយល់ និងអនុគ្រោះពី សំណាក់ បងប្អូនប្រជាពលរដ្ឋប្រសិនបើមាន ការខ្វះចន្លោះ ឬយឺតយ៉ាវនូវចំណុចណា មួយ។

ជាចុងបញ្ចប់ លោកក៍បានជូនពរដល់ភ្ញៀវកិត្តិយសទាំងអស់ ជួបប្រទះនូវ ពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More