Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ក្មេងទំនើង២១នាក់ប្រមូលផ្តុំគ្នាតាមដងផ្លូវយ៉ាងអាណាធិតេយ្យ ត្រូវឃាត់ខ្លួនមកអប់រំ!

ភ្នំពេញ ៖ មួយរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមក្មេងស្ទាវ តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ តែបង្កការវាយតបគ្នាតាមដងផ្លូវបង្កអោយមានភាពភ័យខ្លាច និងរំខានដល់ការធ្វើដំណើរ ក៏ដូចជា ការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ២០១៦ នៅលើតាមបណ្តោយផ្លូវ ហាណូយ មានក្រុមក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធគ្នា បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក។

វប្បធម៌បង្ក អំពើអសីលធម៌ របស់ក្រុមក្មេងស្ទាង ក្នុងរាជធានីភ្នំពេញ មិនត្រូវបានរួចផុតពីកណ្តាប់ដៃដែករបស់កម្លាំងនគរបាលរាជធានីភ្នំពេញនោះឡើយ ពោលបានចុះទៅ ឃាត់ខ្លួនភ្លាមៗ យកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់។

យុវជន២១នាក់ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានីធ្វើការឃាត់ខ្លួនឆែកឆេរនិងណែនាំអប់រំ ខណះពួកគេទាំងនោះបានធ្វើការមកប្រមូលផ្ដុំគ្នាជាច្រើននាក់នៅលើដងផ្លូវពពាក់ពពូនគ្នាយ៉ាងអាណាធិប តេយ្យ។

ការឃាត់ខ្លួនអប់រំនេះ ធ្វើឡើងកាលពីវេលាម៉ោង ០០និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០១៦ ត្រង់ចំនុចស្ថានីយ៍ប្រេងឥន្ទនះ កាល់តិច ក្បែរស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ ឈុន សីហា ខណះ កម្លាំងសមត្ថកិច្ចកំពុង​ប្រតិបត្តិការ​យាមល្បាត​ដើម្បី​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​និង​ទប់ស្កាត់​បង្ក្រាប​នូវ​រាល់​បទល្មើស ផ្សេងៗ​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​ផង​នោះ ក៍បានឃើញក្រុមក្មេងស្ទាវមានគ្នាជាច្រើននាក់ពពាក់ពពូនគ្នាតាមផ្លូវសាធារណះ ខុសប្រក្រតីទើបលោកបានទាក់ទងកម្លាំងតាមវិទ្យុទាក់ទងអោយមកជួយអន្តរាគមន៍ឃាត់ក្មេងស្ទាវទាំងនោះដើម្បីធ្វើការឆែកឆេររកអាវុធ និងធ្វើការអប់រំ ណែនាំ កុំអោយមានការប្រមូលផ្ដុំទាំងនេះមានការកើតមានឡើងម្ដងទៀតព្រោះយើងដឹងហើយថាមួយរយះពេលនេះក្រុមជនទុច្ចរិកប្រើប្រាស់រូបភាពផ្សេងៗគ្នាដើម្បីប្រព្រឹត្តនូវអំពើឆក់ប្លន់ហើយប្រើរូបភាពជាក្រុមមានគ្នីគ្នាច្រើន។

ក្រុមយុវជនទាំងអស់នោះត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានីអោយត្រលប់ទៅផ្ទះរៀងខ្លួនវិញ ក្រោយពេលពិនិត្យទៅមិនមានជាប់ពាក់ព័ន្ធនិងបទល្មើស។

សមត្ថកិច្ចសូម​អំពាវនាវ​ដល់​អាណា​ព្យា​ល មាតា បិតា យកចិត្តទុកដាក់​អប់រំ​កូនចៅ កុំបណ្តែតបណ្តោយក្រែងធ្លាក់ ក្នុងអំពើឧបាយណាមួួយដែលនាំអោយអន្តរាយដល់សង្គម និងខ្លួនឯង។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More