Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

COROLLAបើកវ៉ារថយន្តកុងតឺន័រជ្រុលទៅបុកជញ្ជាំងផ្ទះរងការខូចខាតរថយន្តខ្ទេចមួយកំណាត់មុខម្ចាស់របួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បើករថយន្តCOROLLA លឿនពេកបានវ៉ារថយន្តកុងតឺន័រ បណ្ដាលរេចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពរដ្ឋបណ្ដាលអោយរថយន្តខ្ទេចផ្នែកខាងមុខបែក កង់ទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង៌៩និង ៥០នាទី យប់ត្រូវនឹងថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត COROLLAមួយគ្រឿង ពណ៌ទឹកប្រាក់ស្លាកលេខភ្នំពេញ2Q-O454 បើកបរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿន ខណៈមក ដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តកុងតឺន័រមួយគ្រឿងមិនចាំម៉ាកបានវ៉ាផុតទៅហើយក៍បួងចង្កូតមកខាងស្តាំវិញជ្រុលទៅបុកគំរបលូរួចរថយន្តហោះទៅបុកជញ្ជាំងផ្ទះពេញទំហឹងបណ្ដាលអោយរថយន្តផ្ទុះពោងទាំងពីរម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដាច់កង់មុខទៅលែងរួច។

 
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុអោយតំណាងខាងរថយន្តសំរបសំរួលជាមួយម្ចាស់ផ្ទះដោយឃើញស្ថានភាពរថយន្តខូចខាតស្ទើរទាំងស្រុងនិងម្ចាស់រថយន្តរបួសធ្ងន់ទៀត ទើបម្ចាស់ផ្ទះមិន ទាមទារសំណងអ្វីទេព្រោះជញ្ជាំងផ្ទះខូចតែខាងក្រៅតែប៉ុណ្ណោះហើយអោយស្ទូចរថយន្តចេញយកទៅជួសជុលដោយខ្លួនឯងទៅ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More