Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចក្រុងព្រះសីហនុ បង្ក្រាបបទល្មេីសគ្រឿងញៀន២ករណីផ្សេងគ្នាឃាត់មនុស្ស៣នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី21.12.2016 កម្លាំងបង្ក្រាបករណីជួញដូរគ្រឿងញៀន 02លេីក ឃាត់ជនសង្ស័យ៣នាក់។សមត្ថកិច្ចបានអោយដឹងថា ប្រតិបត្តការណ៍លេីកទី1: 20.12.2016 វេលាម៉ោង17:00នាទី នៅភូមិ1សង្កាត់2 ក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បែន សុភារី ភេទប្រុស អាយុ 29ឆ្នាំ ដកហូតបានវត្ថុតាង: ថ្នាំញៀនមេតំហ្វេតាមីន 1កញ្ចប់ធំ ស្មេី 13,50ក្រាម ។

លេីកទី2: 20.12.2016 វេលាម៉ោង​ 23:30នាទី នៅក្រុមទី3 ភូមិ1​ សង្កាត់2 ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ2នាក់ :
1-ឈ្មោះ សេង តូ ភេទប្រុស អាយុ34 ឆ្នាំ
2-ឈ្មោះ សៀង ភារ៉ា​ ភេទប្រុស អាយុ25ឆ្នាំ
ដកហូតបានវត្ថុតាង ថ្នាំញៀន មេតំហ្វេតាមីន 2កញ្ចប់ធំ និង11កញ្ចប់តូច ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនជនល្មើសទាំង ០៣នាក់ទៅកាន់តុលាការ ៕

1 of 4,881

ចំនួនអ្នកទស្សនា
  • 0
  • 366
  • 1,424
  • 8,758,919

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More