Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

កញ្ញា ប៉ុបពី ដាក់ជ្រុលបន្តិច បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត២កង់ទៅមុខលែងរួច

រាជធានីភ្នំពេញ៖ កញ្ញា ប៉ុប ពី  ទំនងបើករថយន្ដក្នុងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែលជិត២០ម៉ែត្រ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទី ទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 បើកបរដោយតារ៉ាសំដែងកញ្ញា ប៉ុប ពី ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេរុសន៍)ទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាប្រហែល២០ម៉ែត្រនិងមួយកង់ទៀតខូចខាតបន្តិចបន្ទួច ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ហើយក្នុងហេតុនេះដែរគឺមិនបណ្ដាលអោយមានអ្នករបួសនោះទេ។

ក្រោយបេីករថយន្តបុកទ្រូងផ្លូវ កញ្ញា ប៉ុប ពី បានចុះពីរថយន្ដ បានត្រឺមឈរសើចនិងចុចទូរស័ព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កព្រមទាំងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

1 of 4,876

ចំនួនអ្នកទស្សនា
  • 2
  • 1,333
  • 2,117
  • 8,756,122

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More