Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចចម្រុះបន្តឆែកឆេឃ្លាំងស្តុកឈើសង្ស័យបង្កប់ភ្លុកដំរីឆ្អឹងខ្លាស្រការពង្រួលនៅក្នុងឈើហុបបំរ៉ុងនាំទៅ​ប្រទេសចិន

ភ្នំពេញ៖សមត្ថកិច្ចចម្រុះមានទាំងកម្លាំងគយ រដ្ឋបាលព្រៃឈើ អង្គការ វ៉ាយអេត កាំកុងត្រូល អាវុធហត្ថខណ្ឌជ្រោយចង្វារប៉ូលិសមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានបន្តចុះឆែកឆេឃ្លាំងស្តុកឈើមួយកន្លែងដែលគេសង្ស័យមានលាក់បង្កប់ភ្លុកដំរី ឆ្អឹងខ្លា ស្រការ​ពង្រួល ដែលឈ្មួញ​បង្កប់​នៅ​ក្នុង​ឈើហ៊ុបបំរ៉ុងនាំទៅកាន់ប្រទេសចិនដែលករណីនេះបន្ទាប់ពីសមត្ថកិច្ចចំរះុឆែកឆេរកឃើញកាលពីថ្ងៃទី១៧នៅឃ្លាំងឈើមួយនៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ ។

ប្រតិបត្តិការណ៍ចុះឆែកឃ្លាំងស្តុកឈើបេងអាហ្វ្រិកដែលសង្ស័យបង្កប់រត់ពន្ធភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល បំរ៉ុងនាំទៅកាន់ប្រទេសចិននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ នៅក្នុង​ចំណុចឃ្លាំងមួយកន្លែងរបស់សហគ្រាសខេមត្រេនសុីតអឹុមផតដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ភូមិ​គៀនឃ្លាំងក្រសង្កាត់​ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។បើទោះបីយា៉ងណាសមត្ថកិច្ចមិនទាន់ឆែកឆេរកឃើញទេគឺជាតិទានដែលគេចាក់ចូលក្នុឈើលាក់ភ្លុកដំរីដែលដូចគ្នាទៅនឹងការឆែកឆេនៅខណ្ឌពោធិសែនជ័យដែរ ។

លោកអុ៊យរ៉ាសុីអគ្គនាយករងគយនិងរដ្ឋករកម្ពុជាបានឱយដឹងថាឈើដែលគេសង្ស័យបង្កប់នូវភ្លុកដំរីឆ្អឹងខ្លាស្រកាពង្រូលគឺជាប្រភេទឈើបេងដែលគេនាំចូលពីប្រទេសអាហ្វ្រិកឆ្លងកាត់កម្ពុជាហើយទៅឆ្ពោះប្រទេសចិន ។
លោកបន្តថាឈើដែលនៅក្នុងឃ្លាំងខាងលើប្រហែលជាជាង៦០០ដុំហើយយើងនឹងស្ទូចរាប់ហើយរកមើលក្រែងមានរបស់ខុសច្បាប់បន្តទៀតប៉ុន្តែក្រុមហុ៊នខាងលើមានច្បាប់ពីក្រសួងពាណិជ្ជកម្មមានអាជ្ញាបណ្ណ័ពីនាយកដ្ឋានរដ្ឋបាលព្រៃឈើត្រឹមត្រូវ ។

នៅរសៀលរលៀសម៉ោង២ថ្ងៃទី២១នេះសមត្ថកិច្ចនឹងបន្តឆែកឆេបន្តទៀត ។

គួរបញ្ជាក់ផងដែរថាកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុង​ចំណុច ក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិ​ត្រពាំងក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោធិ៍សែន​ជ័យ។សមត្ថកិច្ចចម្រុះបង្ក្រាបបានភ្លុកដំរីឆ្អឹងខ្លាស្ការពង្រួលដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបំរ៉ុងនាំទៅ​ប្រទេសចិន។

សមត្ថកិច្ចចម្រុះមានទាំងកម្លាំងគយរដ្ឋបាលព្រៃឈើអង្គការវ៉ាយអេតកាំកុងត្រូលអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបបាន់ភ្លុកដំរីឆ្អឹងខ្លាស្រការ​ពង្រួលដែលឈ្មួញ​បង្កប់​នៅ​ក្នុង​ឈើហ៊ុបបំរ៉ុងនាំទៅកាន់ប្រទេសចិន ប្រមាណ ៣ឈើ ហ៊ុប ប៉ុន្តែ​មិន​ទាន់​​ដឹង​ចំនួនពិតប្រាកដនៅឡើយនោះទេ ៕ដោយ៖នាគខ្មៅ៣៨

1 of 4,875

ចំនួនអ្នកទស្សនា
  • 0
  • 124
  • 2,117
  • 8,754,913

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More