Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

សមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់

សៀមរាប៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងកំលាំងប្រជាកាពារភូមិកាលពីវេលាម៉ោង ០៩:០០នាទីថ្ ងៃទី១៧ខែធ្នូឆ្នាំ២០១៦ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរអាវុធ ទៅលើយានជំនិះគ្រប់ប្រភេទនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាបពេលនោះមានឃើញយុវជន ០២នាក់ ដែលសមត្ថកិច្ចមើលទៅគួរឲ្យសង្ស័យថា បានប្រព្រឹត្តបទល្មើសអ្វីមួយ ហើយបានធ្វើការឃាត់ខ្លួន និងចែកចេររកឃើញគ្រឿងញៀនជាច្រើនកញ្ចប់។

ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតបានវត្ថុតាងគ្រឿងញឿនជាច្រើនកញ្ចប់ថែមទៀតផងដែរ។

លោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹង នៅរសៀលថ្ងៃទី១៨ ខែធ្នូ ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖
១-ឈ្មោះ កែវ ភីនុត ហៅកែប ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (រក្សាទុក និងចែកចាយ) (មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ថា ថុនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះ លឹម វិសា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិសំរោងខាងត្បូង ឃុំសំរោង ស្រុកសូទ្រនិគមខេត្តសៀមរាប (រក្សាទុកនិងចែកចាយ) (មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះ មាស យូលាំង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖
ម្សៅមេតំហ្វេតាមី(ម៉ាទឹកកក)ចំនួន ១៦កញ្ចប់តូចទំងន់ ២.៣ក្រាមទាំងសំបក  ទូរស័ព្ទដៃចំនួន ០៤គ្រឿង។
ជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More