Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរសព្ទ័ដៃ

ភ្នំពេញ៖ នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ឋ័ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរសព្ទ័) នៅចំនុចមុខហាងនំបុ័ងបាយ័ន ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំកាមន។ប្រភពអោយដឹងថា នៅមុនពេលកើតហេតុគឺក្រុមជនសង្ស័យបានជិះម៉ូតូចេញពីក្រុងតាខ្មៅមកភ្នំពេញតាមបណ្តោយផ្លូវនរោត្តមក្នុងបំណងជិះរកឆក់ទ្រព្យសម្បត្តិ លុះពេលជិះមកដល់មុខក្រុមហ៊ុនស្រាបៀអង្គរផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ប្រទះឃើញជនរងគ្រោះជាស្ត្រីជិះម៉ូតូFinoម្នាក់ឯងនិយាយទូរសព្ទ័ ឃើញឱកាសល្អជនសង្ស័យក៏ធ្វើសកម្មភាពឆក់បានសំរេច រួចជិះគេចខ្លួនចេញយ៉ាងលឿន តែដោយសារមានសាក្សីបានឃើញក៏ជិះស្រែកថាចោរៗ ធ្វើឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាត របស់អាវុធហត្ថខណ្ឌចំការមនដែលនៅក្បែរនោះ ក៏ដេញតាមរហូតដល់មុខហាងនំបុ័ងបាយ័ន ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំកាមនទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន យកមកសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ។

ជនសង្ស័យទី១ឈ្មោះ ធី ប៊ុនឈូ អាយុ២៤ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៧ ផ្លូវលំ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកឆក់។
ជនសង្ស័យទី២ឈ្មោះ ផល ផានិត អាយុ២២ឆ្នាំ ភេទប្រុស ជាកម្មករលាងឡាន ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅខេត្តកណ្តាល ជាអ្នកបើកម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ស៊េរី២០០៧ ស្លាកលេខ កណ្តាល 1D-5615។

រីឯទូរសព្ទ័មួយគ្រឿង របស់ជនរងគ្រោះ ដែលសមត្ថកិច្ចចាប់យកបានពីជនសង្ស័យម៉ាក Samsung Galaxy Note 2 តែជនរងគ្រោះក្រោយពេលកើតហេតុបានចេញទៅបាត់មិនបានដាក់ពាក្យបណ្តឹងទេ អាស្រ័យហេតុដូចនេះ អាវុធហត្ថរាជធានីភ្នំពេញសូមអំពាវនាវដល់ម្ចាស់ទូរស័ព្ទ អញ្ជើញមកទំនាក់ទំនងដាក់ពាក្យបណ្តឹងនិងទទួលយកទូរស័ព្ទត្រលប់ទៅវិញ នៅទីនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More