Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថរាជធានីភ្នំពេញផ្សព្វផ្សាយខ្លឹមសារអប់រំចិត្តសាស្ត្រ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញផ្សព្វផ្សាយខ្លឹមសារអប់រំចិត្តសាស្ត្រ របស់ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា
បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ទាំងពេលព្រឹកនិងពេលល្ងាច នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ តាមខ្លឹមសារណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជូនដល់នាយនិងពលអាវុធហត្ថក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងមូល និងបានដាក់ផែនការចុះផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាអាវុធហត្ថខណ្ឌទាំង១២រហូតទាល់តែបានជ្រួតជ្រាបដល់សមាជិកអាវុធហត្ថទាំងអស់ទូទាំងរាជធានីភ្នំពេញ។ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលបានចូលរួមទទួលការអប់រំនាថ្ងៃនេះផង ដែរមានលេខាធិការដ្ឋាន សេនាធិការដ្ឋាន កងអន្តរាគមន៍ កងបើកបរ មន្ទីររដ្ឋបាលហិរញ្ញវត្ថុ មន្ទីរភស្តុភារ មន្ទីរបច្ចេកទេសសន្តិសុខ មន្ទីរសម្ភារៈបច្ចេកទេស មន្ទីរយុត្តិធម៌ និងមន្ទីរផែនការប្រតិបត្តិការ។ក្រោយពេលទទួលការអប់រំចប់ នាយនិងពលអាវុធហត្ថរាជធានីភ្នំពេញទាំងអស់បានយល់ច្បាស់អំពីខ្លឹមសារណែនាំសំខាន់ៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្តេជ្ញាអនុវត្តឲ្យខាងតែបានតាមខ្លឹមសារណែនាំដ៏មានតម្លៃរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ដោយមិនធ្វេសប្រហែសឡើយ។

1 of 4,904

ចំនួនអ្នកទស្សនា
  • 0
  • 176
  • 11,535
  • 8,788,087

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More