Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ម្សិលមិញ រថយន្តហាយលែនឌឺជ្រុលចង្កូតបុករះគោដេីរឆ្លងផ្លូវ ខ្ទាតទៅប៉ះនិងរថយន្ត១គ្រឿងទៀត

ខេត្តកោះកុង៖ កាលពីម្សិលមិញវេលាម៉ោង ៥ល្ងាចថ្ងៃ២០ខែធ្នូ២០១៦នេះ រថយន្តហាយលែនឌឺរ ពណ៌សំបកឪឡឹកមួយគ្រឿងបើកបរក្នុងទិសដៅពីភ្នំពេញ-ខេត្តកោះកុង មកដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២.៣៣ ម្តុំភូមិព្រែកជីក បានជ្រុលចង្កូតបុករះគោចំនួន ២ក្បាលដេីរឆ្លងផ្លូវ ហើយក៏ខ្ទាតទៅប៉ះនិងរថយន្ត១គ្រឿងទៀត ម៉ាកបាឡែនពណ៌ស បណ្តាលឲ្យគោ២ក្បាលនោះងាប់ភ្លាមៗ រីឯរថយន្ត ទាំង២គ្រឿងក៍រងការខូចខាតដូចគ្នាដែរ ។សមត្ថកិច្ចអោយដឹងថាអ្នកបើកបររថយន្តហាយលែនឌឺរ ឈ្មោះ ឃុន ចាន់ណា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិ២ ឃុំស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ រីឯអ្នកបេីកបររថយន្តបាឡែន ឈ្មោះ ម៉ន ម៉ាញ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ក្រោយកើតហេតុ ដោយរកម្ចាស់គោ មកដោះស្រាយមិនឃេីញភាគីខាងរថយន្តទាំង២ក៏នាំគ្នាសម្រេចចិត្តលក់គោងាប់ ២ក្បាលនោះដោយមានការដឹងឮពីសមត្ថកិច្ចផង ក្នុង១ក្បាល តម្លៃ ៨០ម៉ឺនរៀល ដេីម្បីយកប្រាក់ទៅជួសជុលរថយន្តដែលខូច៕ ដោយ នាគ សកោះកុង

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More