Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បើកម៉ូតូឆ្លងផ្លូវ មិនប្រយត្ន័ ត្រូវបានរថយន្ត បុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

តាកែវ៖ មនុស្សចំនួន៣នាក់បានរងរបួសធ្ងន់ នឹងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង១១នឹង៣៥នាទី ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ៩៤-៩៥ ស្ថិតនៅភូមិដំណាក់រាជា ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។ បើតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យ មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូម៉ាកសង់សេ១២៥ សេរ៉ីឆ្នាំ២០១០ ពាក់ស្លាខលេខភ្នំពេញ.1AU.1143 បានបើកឆ្លងថ្នល់ពីលិចទៅកើត គាប់ជួនពេលនោះមានរថយន្តមួយគ្រឿងម៉ាកViGO HiLUX ពណ៍ទឹកមាសបានបើកមកពីត្បូងទៅជើង បានបុកពីក្រោយពេញទំហឹង អូសជិតមួយរយម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់នឹងស្រាលចំនួន៣នាក់។

បន្ទាប់ពីកើតហេតុរថយន្តបង្កបានបើករត់ តែត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកទ្រាំង ធ្វើការឃាត់បាននៅចំណុចភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនរងគ្រោះទាំង៣នាក់នោះទី១មានឈ្មោះ កយ យ៉ុម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងស្រឡា សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានរងរបួសធ្ងន់ត្រង់ក្បាល ជានាក់ឌុប នឹងទី២មានឈ្មោះកយ ម៉ុស ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជិះពីក្រោយបានរងរបួសបាក់ជើងខាងស្តាំ នឹងទី៣ឈ្មោះសែស មឿន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានរងរបួសស្រាល។ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំណែករថយន្តបង្កម៉ាកViGO.HiLUX ពណ៍ទឹកមាសពាក់ស្លាខលេខភ្នំពេញ.2H.2374 បើកបរដោយឈ្មោះ អ៊ូង យុទ្ទា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាអនុប្រធាននាវាជល់ផលសមុទ្រ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ចំណែកឯរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីដោះស្រាយនៅពេលក្រោយ។

ដោយ ៖ សុខន

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More