Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

អាវុធហត្ថរាជធានីភ្នំពេញក្របួចមុខសញ្ញាចែកចាយគ្រឿងញៀន ២នាក់ និងថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ៖ នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ចំនុចផ្លូវ១៧៨កែងលេខ១៣ (មុខសារៈមន្ទីរជាតិ)

សង្កាត់ជ័យជំនះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុខណ្ឌដូនពេញបានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរួមជាមួយថ្នាំញៀនជាប់ខ្លួន១៦កញ្ចប់ផងដែរ។
ជនសង្ស័យទី១ឈ្មោះ សារី ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៩៨ ផ្លូវជាតិលេខ៦A ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ជាម្ចាស់ថ្នាំ)។
ជនសង្ស័យទី២ឈ្មោះ សុខ សុធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង (ជាម្ចាស់ម៉ូតូ និងជាអ្នកឌុប)

តាមការស្រាវជ្រាវក៏ដូចជាចម្លើយសារភាពរបស់ជនល្មើស រូបគេទាំងពីរនាក់ខាងលើគឺជាមុខសញ្ញា ចែក ចាយគ្រឿងញៀនយ៉ាងសកម្មនៅមុខសារៈមន្ទីរជាតិនិងវាលព្រះមេរុ ។
បច្ចុប្បន្នកម្លាំងអាវុធហត្ថរាជធានីភ្នំពេញកំពុងសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងពីរទៅតុលាការដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More