Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

ឆក់ការបូបមិនបានសម្រេចប្លន់យកម៉ូតូរួចជិះគេចខ្លួនបាត់ស្រមោលក្នុងទឹកដីខណ្ឌចំការមន

រាជធានីភ្នំពេញ៖នារីវ័យក្មេងម្នាក់កំពុងជិះម៉ូតូត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបមិនបានសម្រេចបណ្ដាលឲ្យដួលម៉ូតូអូសប្រហែល៥ម៉ែត្រហើយប្រតាយប្រតប់គ្នាហើយជនសង្ស័យម្នាក់បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រម៉ោល។ហេតុការណ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីថ្ងៃទី២១ខែធ្នូឆ្នាំ២០១៦នៅលើផ្លូវព្រះមុន្នីវង្សត្រង់ចំណុចក្បែរផ្លូវច្រកចូលទៅអធិការខណ្ឌចំការមនមុខរោងចក្រគង់ហុងស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ​ ។

នារីរងគ្រោះមានឈ្មោះ​ អ៊ុំ​ រដ្ឋា​ ភេទស្រីអាយុ២៧ឆ្នាំមុខរបរបុគ្គលិកហាងមួយកន្លែងស្នាក់នៅផ្ទះជួលភូមិព្រែកឫស្សី​ ក្រុងតាខ្មៅខេត្តកណ្ដាល​។

តាម​សម្ដី​ជនរងគ្រោះ​ បាននិយាយ​ថា​ រូបនាង​ទើប​និងចេញ​ពី​ធ្វើ​ការ​នៅ​ម្តុំ​ហាង​ម្លប់​ស្វាយ​៩៩​ ដែល​ស្ថិត​នៅ​ សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​ចំការមន​ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅក្រុង​តាខ្មៅ​ ដោយ​បានជិះ​ម៉ូតូ​ម៉ាក​ ZOOMER X ពណ៌សរ​ពាក់ស្លាកលេខភ្នំពេញ1CY.6453ដោយ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនីវង្ស​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​តែ​ជនសង្ស័យ​២នាក់​ បានជិះម៉ូតូ​មិនចាំម៉ាក​មួយគ្រឿង​ មកពីក្រោយ​បានធ្វើសកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ ពី​រូប​នាង​តែមិន​បានសំរេច​ធ្វើ​អោយ​ម៉ូតូ​របស់​នាង​ដួលអូស​​រលាត់ដៃជើង​ ហើយ​ឆ្លៀត​ពេល​កំពុង​តែ​ដួល​ស្រាប់​តែ​ជនសង្ស័យ​ម្នាក់​​បានចុះ​មកលើកយក​ម៉ូតូ​របស់​នាង​នាំគ្នាជិះ​យកទៅបាត់​ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ។

​ ខណ:នៅ​ពេល​កំពុង​សាក​សួរ​ ក៍ស្រាប់តែមាន​លឺថាខាងកម្លាំង​នគរបាលព្រហ្មទណ្ឌ​​កំរិត​ស្រាល​ បានចូល​ឆែកឆេរ​ផ្អើលផ្ទះ​សំណាក់​យីហោរ​ ហេង​វ៉េងស្រេង​ ដែល​ស្ថិត​នៅ​ផ្លូវ​៣៧១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ឃើញ​ម៉ូតូ​ស្រដៀង​ដូច​គ្នា​ជាមួយ​នឹង​ម៉ូតូ​ជនរងគ្រោះ​ព្រមទាំង​មានស្នាម​កាច់​ស្លាកលេខ​ ព្រមទាំង​ឃាត់​មនុស្សប្រុស​ចំនួន​៤នាក់​ រួច​ហើយ​បាន​នាំនារី​រងគ្រោះ​អោយ​ទៅ​មើល​ម៉ូតូ​ តែពេល​ទៅ​មើល​ឃើញ​ថា​មិនមែន​ជាម៉ូតូ​របស់​នាង​នោះ​ទេ​ បន្ទាប់​ពី​នាំជនរងគ្រោះ​ទៅ​មើល​ថា​មិនមែន​ជា​ម៉ូតូ​របស់​នាង​ហើយ​នោះ​ ម៉ូតូ​ដែល​មានស្នាម​កាច់​ស្លាក​លេខព្រមទាំង​មនុស្ស​ចំនួន​៣នាក់​ត្រូវ​នាំ​ខ្លួន​យកទៅ​ធ្វើ​ការសាកសួរ​នៅអធិការដ្ធាន​ខណ្ឌ​ចំការ​មន​ ចែក​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​នាំខ្លួន​ទៅសាកសួរ​នៅ​ បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ចំការ​មន​ ។ដោយ៖ព្រអង្គខ្មៅមានរិទ្ធិ

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More