Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

បញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀន១១នាក់ទៅតុលាការក្នុងនោះមានស្ត្រី២នាក់

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀន១១នាក់ក្នុងនោះមានស្ត្រី២នាក់ផងត្រូវបាននគរបាលខណ្ឌសែនសុខកសាង សុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនូវព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នេះក្រោយពីឃាត់ធ្វើការសាកសួរបណ្តោះអាសន្ននិងធ្វើតេសទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក។លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីលោក ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមក លោកអោយចុះសហការណ៍និងបង្ក្រាបជាក់ស្តែងទើបលោកដាក់បញ្ជារមកតាមបណ្តាលប៉ុស្តិ៍អោយ យកចិត្តទុកដាក់សហការណ៍ជាមួយខណ្ឌធ្វើការឃាត់យុវជនទាំង១១នាក់ខាងលើនិងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាមួយចំនួនផង។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យទាំង១១នាក់ដែលឃាត់ខ្លួននេះគឺកម្លាំងប៉ុស្តិ៍ទឹកថ្លាល្បាតឃើញជិះម៉ូតូតាមដងផ្លូវនិងចាប់ក្នុងប្រតិបត្តិការណ៍ក្នុងភូមិត្រពាំងឈូកដកហូតក្រាមសថ្លា មួយចំនួនផង។
ក្រោយពីធ្វើការសាកសួរចប់ក៍បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More