Leng Navatra – Sidebar Out Left
Leng Navatra – Banner Out Right

រថយន្តស្ទូចស៊ុតបង្ហួសភ្លេីងស្តុប តែហ្វាំងមិនសុី បានជ្រុលទៅបុក ឡុចសុីស ខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ រថយន្តស្ទួចហ្វ្រាំងមិនសុីព្យាយាមបើកផ្តាច់ភ្លើងស្តុបក៍ជ្រុលបុករថយន្តឡិចសុី RX330បណ្តាលអោយបើងខ្ទៀតនិងខ្ទេចមុខទាំងស្រុងតែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចរថយន្ត។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៧និង១៥នាទីព្រឹក
ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦នៅចំណុចស្តុបផ្លូវឧកញ៉ាម៉ុង ឫទ្ធី កែងផ្លូវ១០០៣ភូមិប៉ាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។អ្នកបើករថយន្តស្ទូចឈ្មោះភូ ផល អាយុ៣២ឆ្នាំស្នាក់នៅផ្ទះថៅកែរថយន្តក្នុងបុរីពិភពថ្មីទួលសង្កែខណ្ឌឫស្សីកែវ។អ្នកបើករថយន្តRX330ជាស្ត្រីមិនបានប្រាប់ពីអត្តសញ្ញាណ។

ប្រភពបានប្រាប់ថាកន្លែងកើតហេតុបានឃើញរថយន្តឡិចសីុស RX330 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-6788 បើកបរដោយស្ត្រីម្នាក់និងមានស្ត្រីម្នាក់ទៀតអ្នករួមដំណើរម្នាក់ផងដោយបើកបរមកតាមដងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ពីកើតទៅលិច
ខណះមកដល់ស្តុបជាផ្លូវកែងរថយន្តក៍បានបត់ស្តាំមកផ្លូវ១០០៣ខណះបតចូលផុតហើយស្រាប់តែមានរថយន្តប្រភេទស្ទួចម៉ាកMITSUBISHIពណ៌សពាក់ស្លាកលេខស្វាយរៀង3A-0236បើកមកពីជើងទៅត្បូងលើផ្លូ១០០៣ក្នុងល្បឿនលឿនដើម្បីបង្ខំអោយផុតភ្លើងស្តុប(ភ្លើងលឿង)ក៍ជ្រុលមកបុកចំពីមុខរថយន្តឡិចសីុសRX330ពេញទំហឹងបណ្តាលអោយរថយន្តខ្ទៀតប្រហែល១០ម៉ែត្រប៉ុន្តែសំណាងល្អមិនមានអ្នករងគ្រោះគ្រាន់តែខូចរថយន្តប៉ុណ្ណោះ។

តាមការប្រាប់ពីអ្នកបើករថយន្តស្ទូចវិញបានឱ្យដឹងថាមូលហេតុដែលបណ្តាលអោយបុកនេះគឺដោយសាររថយន្តរបស់គាត់ហ្វ្រាំងមិនសុីទោះបីគាត់ព្យាយាមជាន់ជាន់ជាច្រើនលើកក៍នៅមិនសុី ទើបជ្រុលទៅបុករថយន្តខាងលើតែម្តង។

ករណីនេះក្រោយប៉ះគ្នាឃើញនគរបាលចរាចរណ៍សែនសុខចុះមកវាស់វែងនិងសម្រួលដល់ចរាចរណ៍ហើយបានយករថយន្តទាំង២គ្រឿងមកអែបខាងហើយអោយភាគីសងខាងធ្វើការចរចារគ្នាមួយជំហានសិន។

នគរបាលខណ្ឌបានប្រាប់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក្រោយពីភាគីសងខាងធ្វើការចរចារគ្នាមួយសន្ទុះធំឃើញឯកភាពគ្នាដោយភាគីរថយន្តបង្ករបានសងសំណង់ទៅរថយន្តឡិចសុីសRX330ចំនួន១៥០០ដុល្លាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

 }

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More